ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
នារីដែលកើតក្នុងឆ្នាំវក ជាប្រពន្ធដែលអាចជួយស្វាមីបានខ្លាំងណាស់។ នរណាបានគេជាប្រពន្ធ នឹងអាចជោគជ័យបានគ្រប់ការងារ។ ជាពិសេស ប្រាក់ដែលអាចរកបាននឹងមិនចេះទាបនោះទេ។ ជាហេតុដែលធ្វើឲ្យការរស់នៅប្រចាំថ្ងៃនឹងពោរពេញទៅដោយក្តីសុខខ្លាំងតែម្តង។
ឆ្នាំរកា
មនុស្សស្រីដែលកើតក្នុងឆ្នាំរកា គឺជាភរិយាដែលអាចនាំលាភធំជូនស្វាមី។ ជាពិសេស អ្នកដែលបានយកគេធ្វើជាប្រពន្ធ នឹងអាចរស់ក្នុងជីវភាពជាសេដ្ឋី ព្រោះគេអាចនាំបានទ្រព្យធំណាស់ជូនស្វាមី។ ជាហេតុដែលធ្វើឲ្យជីវភាពនឹងប្រែជាល្អទៅៗពីមួយថ្ងៃទៅៗ។ ដូចនេះ បញ្ហាស្មុគស្មាញទាំងឡាយនឹងមិនកើតលើខ្លួនគ្រួសារគេឡើយ។
ឆ្នាំមមី
នារីដែលកើតក្នុងឆ្នាំមមី ប្រៀបដូចជាដើមលុយរបស់ស្វាមី ដោយរៀបការរួច លុយនឹងចូលមកឡើងហូរហៀរ។ ជាពិសេស គេក៏មានសង្ឃឹមក្លាយជាលោកស្រីផងដែរ ដោយរស់ក្នុងជីវភាពដែលមិនខ្វះខាតនោះទេ។ ជាពិសេស មុខរបររបស់ស្វាមីនឹងមិនស្គាល់ពាក្យថាបរាជ័យឡើយ ព្រោះសម្រេចបានទាំងអស់។ ដូចនេះ គ្រួសារទាំងមូលនឹងមិនរងទុក្ខលំបាកទៀតនោះទេ។
ឆ្នាំច
មនុស្សស្រីដែលកើតក្នុងឆ្នាំច មិនថាស្វាមីប្រកបរបរអ្វីទេគឺអាចជួយឲ្យរីកចម្រើន និងបានផលចំណេញក្រាស់ទាំងអស់។ ជាពិសេស ពីមួយខែទៅមួយខែចំណូលចេះតែកើនឡើងជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចទទួលបានក្តីស្រឡាញ់ពេញលេញពីស្វាមីផងដែរ។ ដូចនេះ អ្នកនឹងរស់នៅប្រកបដោយសុភមង្គលខ្លាំងតែម្តង៕