វាប្រហែលជាមិនមែនការងារតូចតាចឡើយក្នុងការគ្រប់គ្រងរាល់ថ្នាំមានវេជ្ជបញ្ជាទាំងអស់ ថ្នាំគ្មានវេជ្ជបញ្ជា និងថ្នាំបំប៉នដែលអ្នកកំពុងតែប្រើ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវវិធីគ្រប់គ្រងការប្រើប្រាស់ថ្នាំប្រចាំថ្ងៃរបស់អ្នកឲ្យបានល្អជាងមុន៖

  • បង្កើតជាតារាងនៃកាលវិភាគរបស់ការប្រើប្រាស់ថ្នាំប្រចាំថ្ងៃ និងប្រើប្រាស់វាដើម្បីរំលឹកអ្នក
  • ចូរលេបថ្នាំឲ្យទៀងពេលជារៀងរាល់ថ្ងៃ
  • ចូរលេបថ្នាំតាមកម្រិតដែលគ្រូពេទ្យណែនាំ
  • មិនត្រូវលេបថ្នាំនៅកន្លែងងងឹត ឬពេលអស់កម្លាំង ឬមានអ្វីបន្លប់ឡើយ
  • ចូរយកថ្នាំបន្ថែមដាក់តាមខ្លួននៅពេលធ្វើដំណើរ ឬករណីដែលការធ្វើដំណើរអ្នកត្រូវបានពន្យាពេល។ ចូរដាក់ថ្នាំតាមខ្លួននិច្ចលើករណីដែលបាត់វ៉ាលីធ្វើដំណើរ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • បើសិនជាអ្នកមានផលរំខាននៃការប្រើប្រាស់ថ្នាំ ដែលធ្វើឲ្យអ្នកមិនស្រួល ចូរពិគ្រោះជាមួយគ្រូពេទ្យ។ មិនត្រូវឈប់លេបថ្នាំដោយគ្មានការអនុញ្ញាតិពីគ្រូពេទ្យឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង