សម្រាប់មនុស្សភាគច្រើន អ៊ីនធើណេតគឺជាប្រភពដ៏សំខាន់នៃការស្វែងរកព័ត៌មាន និងការជួបជុំមនុស្សតាមរយៈការលេងឆាត ឬបណ្តាញសង្គមនានា។ ប៉ុន្តែ ជាមួយគ្នានឹងរាល់ការមានទំនាក់ទំនងទាំងនេះ អាចធ្វើឲ្យក្មេងតូចៗប្រឈមមុខរឿងច្រើនបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះហើយ ក្នុងនាមជាឪពុកម្តាយ យកល្អអ្នកគួរតែការពារកូនឲ្យមានសុវត្ថិភាពជាងធម្មតានៅពេលគេលេងអ៊ីនធើណេតម្តងៗតាមរបៀបដូចខាងក្រោម៖
- មិនត្រូវឲ្យគេផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅអ្នកដទៃដឹងទេ ដូចជា ឈ្មោះពេញ អាសយដ្ឋាន លេខទូរស័ព្ទ ឬសាលាដែលរៀន
- ចូរឲ្យកូនប្រាប់មនុស្សចាស់ ឬមនុស្សធំក្នុងផ្ទះបើសិនជារាល់ការទំនាក់ទំនងតាមបណ្តាញអ៊ីនធើណេតទាំងអស់ធ្វើឲ្យកូនមានអារម្មណ៍ថា ជាការគំរាមគំហែង ឬមិនផ្តល់ផាសុកភាព(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- មិនត្រូវផ្ញើរូបភាពជាលក្ខណៈសិច ទៅឲ្យគេមើលឡើយ
- នៅបណ្តាញសង្គម ចូរទទួលយកតែមិត្តភក្តិដែលកូនស្គាល់នៅខាងក្រៅច្បាស់បានហើយ៕