ក្មេងគ្រប់គ្នាអាចនឹងឆាប់ឆេវឆាវ ឬកាចខ្លាំងណាស់។ ប៉ុន្តែតើគេងាយនឹងមានអាការៈបែបនេះយូរទេ ឬញឹកញាប់ដែរទេ? បើសិនជាអ៊ីចឹងមែន វាប្រហែលជាដល់ពេលដែលអ្នកគួរនាំកូនទៅជួបពេទ្យពិនិត្យបន្ថែមហើយ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការដែលផ្តល់ឲ្យកូនរស់នៅក្នុងផ្ទះដែលហ្នឹងធឹង កក់ក្តៅ និងជីវិតដែលមានសុវត្ថិភាព ព្រមទាំងផ្តល់ការស្រឡាញ់ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ការគេកុំឲ្យមានអាកប្បកិរិយាឆេវឆាវបាន។
ពេលខ្លះវារឿងខាងលើនៅមិនទាន់គ្រប់គ្រាន់ទេ ដូច្នេះហើយអ្នកគួរតែនាំគេទៅជួបពេទ្យជំនាញរោគកុមារបើសិនជាកូនអ្នក៖
- បង្កជាស្នាមធ្មេញ ជាំស្បែក ឬរបួសក្បាលដល់ក្មេងដទៃ
- វាយអ្នក ឬអ្នកដទៃ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ត្រូវគ្រូបញ្ជូនឲ្យមកផ្ទះវិញ ឬមិនឲ្យលេងជាមយយអ្នកជិតខាង ឬក្មេងដទៃ
- ធ្វើឲ្យអ្នកភ័យខ្លាចអំពីសុវត្ថិភាពរបស់កូនផ្ទាល់ ឬសុវត្ថិភាពរបស់អ្នកដទៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855