ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ និងម្សាញ់
ក្នុងផ្ទះដែលមានឆ្នាំទាំង២នេះ នឹងមានទេវតាទ្រព្យចូលមកជួយគ្រប់ពេល។ ជាពិសេស មិនថាទ្រព្យក្នុង ឬក្រៅទេគឺចូលមកទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ក្រដាសប្រាក់ដែលហូរចូលមកសុទ្ធតែជាលុយដុល្លា។ ដូចនេះ អ្នកនឹងអាចទិញបានរបស់មានតម្លៃច្រើនមិនគួរឲ្យជឿនោះឡើយ។
ឆ្នាំខាល និងរោង
ផ្ទះណាមានឆ្នាំទាំង២នេះ ផ្ទះនោះនឹងមានលុយហូរចូលដូចជាទឹកអញ្ចឹង។ ជាពិសេស ឃ្លាំងទ្រព្យនឹងសម្បូរទៅដោយមាសប្រាក់ច្រើនណាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងមានលុយចាយពេញដៃ ដោយមិនចាំបាច់ទៅខ្ចីនរណាទេ។ ដូចនេះ អ្នកនឹងមិនពិបាកជាមួយគ្នាទេ ដោយអាចរស់នៅដោយសុខស្រួលខ្លាំងណាស់។
ឆ្នាំជូត និងថោះ
ផ្ទះដែលមានឆ្នាំជូត និងថោះ គឺជាផ្ទះដែលអាចផលិតបានក្រដាសប្រាក់ធំទាំងអស់។ ជាពិសេស ទ្រព្យដែលហូរចូលនឹងមិនងាយចេញក្រៅនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកផ្ទះនឹងមានលុយចាយគ្រប់គ្នា ហើយចាយមិនចេះអស់នោះទេ។ ដូចនេះ អ្នកនឹងមិនខ្វះខាតទៀតឡើយ៕