គ្រាប់ស្វាយចន្ទីគឺជាគ្រាប់ផ្លែឈើ ហើយក៏ជាអាហារសម្រន់ដ៏ល្អចំពោះសុខភាពផងដែរ។ ថ្វីបើគ្រាប់ស្វាយចន្ទីគឺជាអាហារមានជាតិសរសៃទាបបំផុតក៏ដោយ តែវាមានកាបូអ៊ីដ្រាតខ្ពស់ ព្រមទាំងផ្ទុកទៅដោយវីតាមីន ជាតិរ៉ែ និងអង់ទីអុកស៊ីដង់ច្រើន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីអំណះអំណាងខ្លះៗដែលបញ្ជាក់ថា គ្រាប់ស្វាយចន្ទីល្អចំពោះសុខភាព៖

ល្អចំពោះសុខភាពបេះដូង

ការស្រាវជ្រាវបានបង្ហាញថា ការញ៉ាំគ្រាប់ធញ្ញជាតិដូចជា គ្រាប់ស្វាយចន្ទី អាចបន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមបាន តាមរយៈបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ុលក្នុងឈាម។ គ្រាប់ស្វាចន្ទី ក៏ជួយបង្កើនកូឡេស្តេរ៉ុលល្អថែមទៀតផង។ វីតាមីន និងជាតិរ៉ែមួយចំនួនក្នុងគ្រាប់ស្វាយចន្ទីរដូចជា ប៉ូតាស្យូម វីតាមីន E និង B6 ព្រមទាំងអាស៊ីតហ្វូលិក នឹងជួយទប់ស្កាត់ការកើតជំងឺបេះដូងថែមទៀត។ 

ល្អចំពោះសុខភាពឈាម

ជាតិទងដែង និងដែកក្នុងគ្រាប់ស្វាយចន្ទី នឹងធ្វើការជាមួយគ្នាដើម្បីជំរុញដល់រាងកាយបង្កើត និងប្រើប្រាស់កោសិកាគ្រាប់ឈាមក្រហមប្រកបដោយប្រសិទ្ធភាព។ រឿងនេះនឹងថែរក្សាសុខភាពរបស់សរសៃឈាម សរសៃប្រសាទ ឆ្អឹង និងប្រព័ន្ធភាពស៊ាំ ធ្វើការកាន់តែល្អ។

ល្អចំពោះសុខភាពភ្នែក

យើងទាំងអស់គ្នាធ្លាប់ដឹងហើយថា ការ៉ុតគឺល្អចំពោះភ្នែក ប៉ុន្តែវាអាចជារឿងភ្ញាក់ផ្អើលមួយដែលថា គ្រាប់ស្វាយចន្ទីក៏មានប្រសិទ្ធភាពដូចគ្នាដែរ ដោយសារតែវាផ្ទុកទៅដោយសារធាតុ Lutein និង Zeaxanthin ខ្ពស់។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)នៅពេលញ៉ាំវាបានជាប្រចាំ វានឹងការពារភ្នែកពីជំងឺខូចភ្នែកមួយប្រភេទដែលនាំឲ្យខ្វាក់នៅពេលអាយុច្រើនបាន។ 

យោងទៅតាមការស្រាវជ្រាវរបស់ Harvard បានឲ្យដឹងថា ការញ៉ាំគ្រាប់ផ្លែឈើនេះពីរពេលក្នុងមួយថ្ងៃ គឺមានប្រយោជន៍សម្រាប់ការទប់ស្កាត់ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម និងមហារីក។ គ្រាប់ស្វាយចន្ទីផ្ទុកទៅដោយវីតាមីន និងជីវជាតិជាច្រើន ប៉ុន្តែវាក៏មានជាតិខ្លាញ់ច្រើនផងដែរ។ ខ្លាញ់ក្នុងគ្រាប់ស្វាយចន្ទីគឺជាខ្លាញ់ល្អ ដែលវាត្រូវបានគេដឹងថាជួយបង្ការជំងឺបេះដូង និងបន្ថយការប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល។ ខ្លាញ់នេះក៏ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត និងសប្បាយចិត្ត ព្រមទាំងជួយគ្រប់គ្រងទម្ងន់បានយ៉ាងល្អថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង