ខ្ញុំពិតជាយល់ច្បាស់ណាស់នូវអារម្មណ៍មួយដែល អ្នកយកដៃចាប់តេឡេបញ្ជាបើកម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ក្រោយពីធ្វើដំណើរក្នុងអាកាសធាតុដ៏ក្តៅ ហើយបែកញើសខ្លាំង ប៉ុន្តែក្រោយពីបើកវាបានត្រជាក់មួយភ្លែត អ្នកស្រាប់តែកណ្តាស និងក្អកចង់ធ្លាក់សួតហើយ។ អ្នកអាចឆ្ងល់ខ្លួនឯងថា តើវាជាការមានប្រតិកម្មអាឡែហ្ស៊ីនឹងម៉ាស៊ីនត្រជាក់ហើយមែនទេ។ ចម្លើយគឺមិនមែនទេ។ ប៉ុន្តែអ្នកអាចមានប្រតិកម្មអាឡែហ្ស៊ីទៅនឹងគុណភាពរបស់ខ្យល់ដែលចរាចរណ៍តាមរយៈម៉ាស៊ីនត្រជាក់នោះទៅវិញទេ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកចាប់ផ្តើមមានអារម្មណ៍មិនល្អនៅពេលបើកម៉ាស៊ីនត្រជាក់ រឿងនេះគឺទាក់ទងនឹងសារធាតុបង្កអាឡែហ្ស៊ីដែលចេញពីម៉ាស៊ីនត្រជាក់ទេ ហើយវាក៏ជាការរាលដាលរបស់បាក់តេរី និងវីរុសមួយចំនួនដែរ។
នៅក្នុងអាគាធំៗ ជាតិពុលដែលបញ្ចេញដោយមេរោគដែលរស់នៅក្នុងប្រព័ន្ធដកដង្ហើម អាចធ្វើឲ្យប៉ះពាល់ដល់មនុស្សយើងបាន។ អាការៈនៃការមានប្រតិកម្មទៅនឹងខ្យល់មានមេរោគនេះអាចមានដូចជា៖
- កណ្តាស
- ក្អក
- អស់កម្លាំង
- វិលមុខ
- ក្តៅខ្លួន
- ពិបាកដកដង្ហើម
- ហូរទឹកភ្នែក
- មានបញ្ហារំលាយអាហារ
បើសិនជាអ្នកមានអារម្មណ៍មិនស្រួលខ្លួនដោយសារតែខ្យល់មានមេរោគក្នុងផ្ទះ យកល្អគួរតែព្យាយាមដោះស្រាយដូចខាងក្រោមនេះ៖
- ចូរផ្លាស់ប្តូរបំពង់ចម្រោះខ្យល់ក្នុងម៉ាស៊ីនត្រជាក់ចាស់នោះចេញ
- ចូរលាងសម្អាតបំពង់បង្ហូរនៅខាងក្រោមខ្យល់ ក៏ដូចជាកន្លែងបង្ហូរញើសម៉ាស៊ីនត្រជាក់
- ករណីម៉ាស៊ីនត្រជាក់ក្នុងឡាន គួរតែយកទៅឲ្យជាងធ្វើការសម្អាតកន្លែងច្រោះខ្យល់ម៉ាស៊ីនត្រជាក់ឡើងវិញ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរលាងសម្អាតធូលីដី និងកំទិចកំទី នៅជុំវិញផ្លូវចូល និងចេញរបស់ម៉ាស៊ីនត្រជាក់នោះ
- ចូរតាមដានទៅលើការដុះផ្សិតផ្សេងៗ និងសម្អាតវាចោលភ្លាម
- ចូរប្រើប្រាស់ឧបករណ៍ចម្រោះខ្យល់ក្នុងផ្ទះបន្ថែមទៀត
- ចូរគ្រប់គ្រងសំណើមក្នុងផ្ទះ ដើម្បីការពារកុំឲ្យមានការលូតលាស់មេរោគ
- ចូរយកទឹកដែលដក់ក្នុងផ្ទះចេញឲ្យអស់ ព្រោះវាអាចជាប្រភពនៃការលូតលាស់ផ្សិត បាក់តេរី និងសង្កើចជាដើម
- ចូរទាក់ទងដល់អ្នកជំនាញជួសជុលម៉ាស៊ីនត្រជាក់ឲ្យសម្អាត៕