បើសិនជាស្បែកស្រទាប់ខាងក្រៅរបស់អ្នករងការរលាក វាត្រូវបានគេចាត់ទុកថាជាការរលាកកម្រិតទីមួយ ហើយស្បែកនៅកន្លែងនោះច្រើនតែ ហើម ក្រហម និងឈឺចាប់។ បើសិនជាការរលាកស៊ីកាន់តែជ្រៅជាងនេះ គេហៅថាជាការរលាកម្រិតទីពីរ ឬ Partial Thickness។ ករណីដែលរលាកក្នុងកម្រិតទីមួយ ស្បែកក៏ច្រើនតែមានចេញជាអាការៈពងទឹកថែមទៀត។ ការរលាកនេះនៅមានមួយកម្រិតទៀតហៅថា រលាកកម្រិតទីបី ឬ Full Thickness ដែលប៉ះពាល់ដល់ស្រទាប់ជ្រៅក្នុងស្បែក ហើយករណីដែលរលាករហូតដល់ឆ្អឹង និងសរសៃចងហើយ គេហៅថារលាកកម្រិតទីបួន។ 

បើសិនជាស្បែករងការរលាក ហើយចេញជាពងទឹក អ្នកមិនគួរណាចោះបំបែកវាឡើយ។ ការចោះបំបែកពងទឹកនេះអាចនាំឲ្យមានការបង្ករោគបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានឹងការមិនចោះបំបែកពងទឹកនេះដែរ អ្នកត្រូវតែធ្វើរឿងជាច្រើនទៀតសម្រាប់ករណីសង្គ្រោះបឋម និងថែរក្សាពងទឹកដែលបង្កឡើងដោយការរលាកនេះ។ បើសិនជាអ្នកត្រូវការធ្វើវិធីសង្គ្រោះបឋមលើករណីរលាកតិចតួច ចូរចងចាំនូវពាក្យ ជាអក្សរអង់គ្លេស C ចំនួនបីដូចជា Calm, Clothing និង Cooling។ 

Calm៖ រំងាប់អារម្មណ៍

  • ចូររំងាប់អារម្មណ៍
  • ចូរជួយអ្នកជំងឺដែលកំពុងតែរលាកនោះឲ្យមានការស្ងប់អារម្មណ៍ផង

Clothing៖ ដោះសម្លៀកបំពាក់ចេញ

  • បើសិនជាការរលាកនោះដោយសារតែសារធាតុគីមី ចូរដោះសម្លៀកបំពាក់ដែលបានប៉ះពាល់នឹងសារធាតុគីមីនោះចេញឲ្យអស់
  • បើសិនជាសម្លៀកបំពាក់នោះកំពុងតែខ្លោចអស់ហើយ ក៏ត្រូវដោះវាចេញដែរ ជាពិសេសកន្លែងដែលរលាកតែម្តង។ 

Cooling៖ ផ្តល់ភាពត្រជាក់

  • ចូរបើកទឹកចេញពីក្បាលរ៉ូមីណេ លើរបួសដែលរលាកនោះរយៈពេល ១០ ទៅ ១៥នាទី
  • បើសិនជាមិនមានទឹកក្បាលរ៉ូមីណេទេ ចូរត្រាំកន្លែងដែលរលាកនោះនៅក្នុងទឹកត្រជាក់ ឬយកក្រណាត់ស្អាតជ្រលួកក្នុងទឹកហើយមកគ្របពីលើកន្លែងដែលរលាកនោះ។

តើគួរនាំទៅជួបពេទ្យព្យាបាលទេ?

ចូរទាក់ទងទៅគ្រូពេទ្យបើសិនជា៖(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

  • ស្បែកទៅជាក្រហមជាំ រលោង និងមានពងទឹកច្រើន
  • ពងទឹកធំជាង ៥សង់ទីម៉ែត្រ
  • បង្កឡើងដោយសារធាតុគីមី ភ្លើង ចរន្តអគ្គិសនី
  • ស្ថិតនៅលើមុខ គ្រលាន ប្រអប់ដៃ ប្រអប់ជើង កំប៉េះគូថ ឬសន្លាក់ដូចជា កែងជើង ជង្គង់ ត្រគាក កដៃ កែងដៃ ស្មា
  • ជាការរលាកក្នុងកម្រិតទីបី ឬទីបួន

អ្នកក៏គួរតែត្រឡប់ទៅជួបពេទ្យទៀតដែរបើសិនជាការរលាកបង្កជាអាការៈបង្ករោគ ដូចជា៖

  • ឡើងក្រហម
  • មានស្នាមឆ្នូតក្រហមៗចេញពីតំបន់ដែលរលាក
  • ឈឺចាប់កាន់តែខ្លាំង
  • ហើម
  • ក្រហម
  • មានចេញខ្ទុះ
  • ហើមកូនកណ្តុរ

ក្នុងករណីដែល ការរលាកមិនស្ថិតក្នុងស្ថានភាពដែលត្រូវទៅជួបពេទ្យទេ អ្នកអាចប្រើវិធីខាងក្រោមនេះដើម្បីជួយខ្លួនឯងបាន៖

  1. លាងសម្អាតកន្លែងដែលរលាកនោះថ្នមៗជាមួយទឹកនិងសាប៊ូ
  2. ចៀសវាងការបំបែកពងទឹក ដើម្បីកុំឲ្យមានការបង្ករោគ
  3. ចូរប្រើថ្នាំលាបធម្មតាៗនៅលើកន្លែងរលាកនោះ តែត្រូវចាំថា ថ្នាំលាបនោះមិនមានជាប្រភេទថ្នាំផ្សះឡើយ។ ជែលប្រទាលកន្ទុយក្រពើអាចមានប្រសិទ្ធភាពល្អដែរ
  4. ចូរការពារតំបន់ដែលរលាកនោះតាមរយៈការប្រើបង់រុំរបួសដែលមិនស្អិត និងគ្មានមេរោគ
  5. អ្នកអាចប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា Acetaminophen ឬ Ibuprofen ។ 

ករណីដែលពងទឹកដោយសារតែការរលាកនោះបែក ចូរលាងសម្អាតវាដោយប្រុងប្រយ័ត្ន ហើយត្រូវលាបពីលើជាមួយនឹងថ្នាំផ្សះ និងត្រូវប្រើកំប្រេះគ្មានមេរោគបិទពីលើ ហើយរុំឲ្យបានល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង