មនុស្សសឹងតែគ្រប់គ្នាចង់បានសក់ស្រស់ស្អាតក្រាស់ទន់រលោងរឹងមាំ ដូច្នេះហើយទើបផលិតផលថែរក្សាសក់ជាច្រើនរួមបញ្ចូលទាំងសាប៊ូកក់សក់ និងក្រែមបន្ទន់ត្រូវបង្កើតឡើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា តើអ្នកធ្លាប់ដឹងទេថាមានគ្រឿងផ្សំមួយចំនួនអាចបន្ថែមចូលក្នុងសាប៊ូកក់សក់ ដើម្បីបង្កើនប្រសិទ្ធិភាពជួយឱ្យស្រស់មានពន្លឺស្រស់ស្អាត ហើយរឹងមាំ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រឿងផ្សំដែលអ្នកគួរបន្ថែមក្នុងសាប៊ូកក់សក់ដើម្បីបង្កើនសុខភាពសក់ល្អប្រសើរ ៖

១. ប្រេងអូលីវ

ប្រេងនេះប្រសើរណាស់ចំពោះសុខភាពសក់ និងស្បែកក្បាល។ ចូរចាក់សាប៊ូកក់សក់ ១ ពែងក្នុងដបទទេរស្អាតមួយ។ សម្រាប់អ្នកដែលមានសក់ធម្មតា ចូរបន្ថែមប្រេងអូលីវ ២ ស្លាបព្រាបាយ។ ខណៈដែលអ្នកមានសក់ប្រេង បន្ថែមប្រេងអូលីវតែ ១ ស្លាបព្រាបាយបានហើយ។ ចំពោះអ្នកដែលមានសក់ស្ងួតវិញ ចូរប្រើប្រាស់ប្រេងចំនួន ១ ភាគ ៤ នៃពែង។ បិទគម្របដប រួមចាប់ផ្ដើមក្រឡុកល្បាយ។ នៅមុនពេលប្រើ អ្នកត្រូវក្រឡុកដបសាប៊ូថ្នមៗសិន។ ប្រើប្រាស់ល្បាយសាប៊ូនេះដូចនឹងសាប៊ូកក់សក់ធម្មតារបស់អ្នក។

២. ទឹកក្រូចឆ្មារ

ប្រសិនបើអ្នកមានបញ្ហាអង្កែស្បែកក្បាល ការបន្ថែមទឹកក្រូចឆ្មារក្នុងសាប៊ូកក់សក់ជារូបមន្តបែបធម្មជាតិដ៏ប្រសើរបំផុតមួយដោះស្រាយបញ្ហានេះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកក្រូចឆ្មារចំនួន កន្លះស្លាបព្រាកាហ្វេសម្រាប់រៀងរាល់សាប៊ូកក់សក់ចំនួន ២ ស្លាបព្រាបាយ។

៣. ស្ករស

ការបន្ថែមស្ករសក្នុងសាប៊ូកក់សក់ជារូបមន្តដ៏មានឥទ្ធិពលបំផុតមួយជួយសម្អាតសក់ និងស្បែកក្បាល។ ត្រឹម ១ ស្លាបព្រាកាហ្វេនៃស្ករសក្នុងសាប៊ូកក់សក់អាចខាត់ស្បែកក្បាល និងផ្ដល់ឱ្យសក់នូវភាពជ្រះស្អាតមានពន្លឺ។ ស្ករសក៏ជួយកម្ចាត់កោសិកាងាប់ៗចេញពីស្បែកក្បាលផងដែរ។ ក្រោយប្រើសាប៊ូលាយស្ករស អ្នកគួរប្រើប្រាស់ក្រែមបន្ទន់សក់ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

៤. ទឹកឃ្មុំ

ចូរបន្ថែមទឹកឃ្មុំធម្មជាតិចំនួន កន្លះស្លាបព្រាកាហ្វេ សម្រាប់រាល់សាប៊ូកក់សក់ចំនួន ២ ស្លាបព្រាបាយ។ ល្បាយសាប៊ូនេះនឹងផ្ដល់ឱ្យសក់នូវភាពរស់រវើកមានសំណើម និងពន្លឺ។

អ្នកអាចប្រើប្រាស់គ្រឿងផ្សំណាមួយក៏បានខាងលើដើម្បីបញ្ឈប់សក់ជ្រុះ និងបង្កើនទម្ងន់នៃសក់, ពន្លឺ, ភាពរស់រវើករលោង ក៏ដូចជាសុខភាពរឹងមាំ។ វិធីប្រើ គឺងាយណាស់ គ្រាន់តែបន្ថែមគ្រឿងផ្សំណាមួយក្នុងសាប៊ូ រួមក្រឡុក ហើយកក់សក់ និងលាងសម្អាតដូចពេលធម្មតា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង