ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកមិនគួរបរិភោគក្នុងពេលកូនខ្ចី។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរបរិភោគអាហារឆៅក្នុងពេលកូនខ្ចីនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកកើតជំងឺពេញខ្លួន ដោយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចៀសពីការបរិភោគអាហារឆៅទាំងនេះ។
- អាហារដែលហិរក៏អ្នកម្តាយមិនគួរញ៉ាំក្នុងពេលកូនខ្ចីដែរ ព្រោះវាអាចធ្វើឲ្យក្រពះ និងពោះវៀនរបស់អ្នកមិនស្រួលខ្លាំង។ ជាហេតុដែលធ្វើឲ្យសុខភាពរបស់អ្នកទ្រុឌទ្រោមដោយមិនដឹងខ្លួន។
- អាហារដែលពិបាករំលាយក៏ម៉ាក់ៗមិនគួរបរិភោគដែរ ព្រោះក្រពះ និងពោះវៀនមិនអាចរំលាយបានល្អទេ ដោយធ្វើឲ្យអ្នកងាយប្រឈមនឹងអាការៈទល់លាមកខ្លាំងណាស់។ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់មុខរបួសរបស់អ្នកយ៉ាងងាយ។
- អាហារដែលប្រៃពេកក៏មិនគួរបរិភោគដែរ ព្រោះវាអាចធ្វើឲ្យអ្នកហើមជើងបាន។ ដូចនេះ អាហារទាំងឡាយខាងលើនេះ អ្នកគួរតែតមឲ្យបាន ទើបមិនធ្វើឲ្យសុខភាពរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់ដោយមិនដឹងខ្លួន៕