ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ តាំងពីតូចដល់ធំគឺអាចទទួលបានក្តីស្រឡាញ់ពីអ្នកដទៃច្រើន។ ជាពិសេស គេក៏មានចិត្តដែលល្អផងដែរ ដោយចូលចិត្តជួយអ្នកដទៃខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យគេងាយទទួលបានជំនួយពីអ្នកដទៃខ្លាំង។ ដូចនេះ ការងារនឹងមិនងាយស្ទះឡើយឲ្យតែនៅលើដៃរបស់គេ ដោយអាចដំណើរការបានយ៉ាងរលូនតែម្តង។
ឆ្នាំរកា
ឆ្នាំរកា មានខួរក្បាលដែលឆ្លាត ថែមទាំងមានផែនការដែលច្បាស់ណាស់។ ជាពិសេស មិនថាគេជួបនឹងឧបសគ្គអ្វីទេ គឺមិនងាយបោះបង់ចោលឡើយ ដោយពុះពារទាល់តែទទួលជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះ ឱកាសនៃការឡើងបានទាំងឋានៈ និងប្រាក់ខែគឺខ្ពស់ខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យគេមិនងាយក្រនោះឡើយ។
ឆ្នាំខាល
ឆ្នាំខាល មានសមត្ថភាពខ្លាំងណាស់ក្នុងការបំពេញការងារ។ ជាពិសេស ក៏តែងតែអាចនាំយកចំណូលខ្ពស់ចូលផ្ទះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទ្រព្យធំ និងតូចគឺចូលមកទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយក្រនោះឡើយ ដោយប្រាក់ចូលមកមិនចេះឈប់នោះទេ។ ដូចនេះ អ្នកនឹងមិនរស់ក្នុងជីវភាពដែលជួបទុក្ខលំបាកទេ៕