ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអ្នកមិនអាចរួមភេទបាន។ តើមានអ្វីខ្លះទៅ?
- ក្រោយមោង១១យប់ អ្នកមិនអាចរួមភេទបានឡើយ ព្រោះក្នុងរយៈពេលនេះ រាងកាយអ្នកត្រូវការសម្រាក ហើយមានមនុស្សភាគច្រើនក៏គេងលក់ស្រួលក្នុងម៉ោងនេះដែរ។ ដូចនេះ បើអ្នកលើកឡើងថា អ្នកចង់រួមភេទ នោះនឹងអាចធ្វើឲ្យម្ខាងទៀតមិនសប្បាយចិត្តឡើយ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនារបស់អ្នកទាំងពីរបានយ៉ាងងាយ។
- ក្រោយពេលដែលអ្នកពិសារបាយរួច រាងកាយត្រូវការឈាមច្រើនដើម្បីជួយក្រពះឲ្យដំណើរការល្អ។ ដូចនេះ បើអ្នករួមភេទក្នុងរយៈពេលនេះ នឹងអាចធ្វើឲ្យអ្នកទាំងពីរមិនអាចប្រព្រឹត្តទៅបានល្អឡើយ ថែមទាំងអាចប៉ះពាល់ដល់សុខភាពទៀតផង។
- ក្រោយពេលដែលអ្នកញ៉ាំស្រាស្រវឹងរួច ក៏មិនអាចរួមភេទបានដែរ ព្រោះបើអ្នកហ៊ានតែធ្វើ សុខភាពអ្នកនឹងអាចប្រកាសអាសន្នបានយ៉ាងងាយ ហើយលឿនទៀតផង ដោយធ្វើឲ្យអ្នកទាំងពីរអាចប្រឈមមុខនឹងបញ្ហាសុខភាពបាន។
- ក្រោយពេលដែលអ្នកទើបតែងូតទឹកក្តៅរួច អ្នកមិនគួររួមភេទទេ ព្រោះអាចធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍មិនស្រួលឡើយ។ ដូចនេះ បើអ្នកចង់រួមភេទ គួរតែចាំដល់កន្លះម៉ោងក្រោយងូតទឹករួចសិន ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទាំងពីរ៕