ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្នកម្តាយមានផ្ទៃពោះ២ប្រភេទដែលមិនស័ក្តិសមក្នុងការបរិភោគផ្លែប៉ោម។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាក្នុងអំឡុងពេលមានផ្ទៃពោះ ហើយអ្នកម្តាយកើតជំងឺទឹកនោមផ្អែម មិនគួរញ៉ាំផ្លែប៉ោមឡើយ ព្រោះក្នុងនោះមានផ្ទុកជាតិស្ករខ្ពស់ ដោយអាចធ្វើឲ្យជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរបាន។
- ប្រសិនជាអ្នកម៉ាក់មានបញ្ហាទាក់ទងនឹងក្រលៀន មិនគួរបរិភោគផ្លែប៉ោមច្រើនឡើយ ព្រោះវាអាចធ្វើឲ្យក្រលៀនអ្នកកាន់តែធ្ងន់ធ្ងរ។ ដូចនេះ អ្នកម្តាយពីរប្រភេទនេះមិនគួរញ៉ាំផ្លែប៉ោមនោះឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងកូនក្នុងផ្ទៃ៕