ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលត្រូវប្រយ័ត្នក្នុងការរួមភេទក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
- ក្នុងដំណាក់កាល៣ខែដំបូងនៃការមានផ្ទៃពោះ ជាពេលដែលស្បូនងាយប្រតិកម្មខ្លាំង។ បើអ្នករួមភេទក្នុងដំណាក់កាលនេះ ស្បូនអ្នកនឹងបើកធំ ដោយធ្វើឲ្យអ្នកងាយប្រឈមនឹងការបាត់បង់កូនខ្លាំងណាស់។ ដូចនេះ អ្នកមិនគួររួមភេទក្នុងដំណាក់កាលនេះឡើយ។
- ក្នុងដំណាក់កាលចាប់ពី៤ទៅ៦ខែ អ្នកម្តាយអាចធ្វើការរួមភេទខ្លះ ប៉ុន្តែមិនគួរលើសកំណត់នោះទេ ហើយក្នុងពេលរួមភេទក៏មិនគួរប្រើកម្លាំងខ្លាំងដែរ ទើបមិនសង្កត់ត្រូវពោះធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់។
- ក្នុងដំណាក់កាលចុងក្រោយនៃការពរពោះ កូននឹងអាចលូតលាស់លឿនខុសធម្មតា ដោយធ្វើឲ្យស្បូនរីកធំ។ ប្រសិនជាអ្នករួមភេទក្នុងដំណាក់កាលនេះ នឹងងាយធ្វើឲ្យកូនចេញមកក្រៅមុនខែ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការរួមភេទក្នុងពេលដែលជិតគ្រប់ខែ ទើបមិនប្រឈមគ្រោះថ្នាក់៕