ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោង ជាអ្នកដែលមានអំណាចខ្លាំងណាស់។ ជាពិសេស មិនថាចង់ធ្វើអ្វីទេគឺអាចសម្រេចបានទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចដឹកនាំអ្នកដទៃឲ្យជោគជ័យខ្លាំងផងដែរ។ ដូចនេះអាចនិយាយបានថាគេជាអ្នកដឹកនាំដែលពូកែ និងអស្ចារ្យខ្លាំងមិនធ្លាប់ជួបទេ។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំជូត គ្មានមនុស្សអាក្រក់ណាហ៊ានមកអែបក្បែរខ្លួនទេ។ ជាពិសេស អំណាចរបស់គេគឺខ្លាំងណាស់ ដោយធ្វើឲ្យអ្នកនៅជុំវិញខ្លួនកោតខ្លាចគេបាន។ មិនត្រឹមតែប៉ុណ្ណោះ គេក៏ពូកែក្នុងការដឹកនាំផងដែរ។ ជាហេតុដែលធ្វើឲ្យផលចំណេញចូលមិនចេះតិចនោះទេ។
ឆ្នាំឆ្លូវ
មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ គ្មាននរណាអាចធ្វើបាបគេបានទេ។ ជាពិសេស ក៏មានអ្នកតាមជួយមកក្បែរខ្លួនច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាគេជួបបញ្ហាអ្វីទេគឺអាចដោះស្រាយបានទាំងអស់។ ជាហេតុដែលធ្វើឲ្យចំណូលប្រចាំខែគឺមានតែកើនឡើងមិនចេះថយចុះនោះឡើយ។
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល មានចិត្តក្លាហាន និងហ៊ានប្រថុយនឹងគ្រោះថ្នាក់គ្រប់យ៉ាង។ ជាពិសេស គេមានស្មារតីដែលតស៊ូមិនងាយចុះចាញ់អ្វីទេ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែគេចង់សម្រេចការងារអ្វីមួយ នឹងធ្វើឲ្យបានជានិច្ច។ ដូចនេះ លុយដែលមានរាប់ក្នុងដៃនឹងមិនចេះតិចនោះទេ។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី មានអំណាចដែលខ្លាំងពូកែណាស់។ ជាពិសេស គ្មាននរណាមិនខ្លាចគេទេ ដោយតែងតែធ្វើតាមជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ការងារដែលធ្លាក់លើដៃគេតែងតែអាចសម្រេចបានជានិច្ច។ ដូចនេះ ផលធំៗតែងតែនៅលើដៃរបស់គេជាងនៅលើដៃអ្នកដទៃទៀតផង៕