នារីៗដែលចង់ធ្វើឲ្យស្បែកនៅជុំវិញភ្នែកស្អាត គួរតែអនុវត្តតាមវិធីខាងក្រោមនេះ។ តើមានវិធីណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកអាចយកផ្លែប៉ោមចំនួន២ចំណិត រួចយកមកបិតលើភ្នែកអ្នកចំនួន១៥នាទី។ ក្រោយពេលដែលអ្នកធ្វើបែបនេះរាល់ថ្ងៃ ស្នាមដក់ ស្នាមខ្មៅនៅជុំវិញភ្នែក និងស្នាមជ្រួញទាំងឡាយនឹងបាត់អស់។ អ្នកក៏អាចប្រើដំឡូងបារាំង មកជំនួសក៏បានដែរ។
  2. អ្នកក៏អាចយកទឹកដោះគោ លាយជាមួយទឹកដែរ ដោយប្រើបរិមាណដូចគ្នា រួចយកសម្លីជ្រលក់ឲ្យសើម។ បន្ទាប់មក អ្នកអាចយកមកបិតលើភ្នែកចំនួន១៥នាទី នោះស្បែកដែលនៅជុំវិញភ្នែកអ្នកនឹងស្អាតជាមិនខាន។
  3. ក្រោយពេលដែលអ្នកលុបមុខរួច អ្នកអាចទុកឲ្យទឹកលើមុខស្ងួត រួចយកទឹកឃ្មុំមកលាបនៅជុំវិញភ្នែក ហើយធ្វើការម៉ាស្សា ដោយទុកចំនួន១០នាទី ទើបលាងទឹកចេញ។ នោះស្បែកភ្នែកអ្នកនឹងគ្មានរង្វង់ភ្នែកខ្មៅ គ្មានស្នាមដក់ក្រោមភ្នែក និងគ្មានស្នាមជ្រួញឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)