ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលមិនអាចទុកក្នុងទូរទឹកកក។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរទុកផ្លែចេកក្នុងទូរទឹកកកឡើយ ព្រោះផ្លែឈើមួយនេះប្រតិកម្មជាមួយនឹងសីតុណ្ហភាពទាប។ នៅពេលដែលអ្នកទុកក្នុងទូរទឹកកក នឹងធ្វើឲ្យផ្លែចេកនេះ ងាយឡើងស្នាមអ៊ុចខ្មៅ និងរលួយខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទុកក្រៅទូរទឹកកកទើបមិនងាយខូច។
- អ្នកមិនគួរយកផ្លែក្រូចទៅក្លាសេក្នុងទូរទឹកកកឡើយ ព្រោះសារធាតុខ្លាញ់ដែលមានលើសំបកក្រូចនោះអាចជ្រាបចូលទៅក្នុងសាច់ក្រូច ក្រោយពេលដែលអ្នកទុកក្នុងទូរទឹកកក។ ជាហេតុដែលធ្វើឲ្យផ្លែក្រូចនោះអាចប្រែរសជាតិជាល្វីងបាន។
- ផ្លែប៊័រដែលមិនទាន់ទុំ មិនអាចទុកក្នុងទូរទឹកកកឡើយ ព្រោះនៅពេលដែលវាស្ថិតក្នុងសីតុណ្ហភាពទាប អាចធ្វើឲ្យផ្លែប៊័រនោះមិនងាយទុំ។ ដូចនេះ នៅពេលដែលវាប្រែជាទុំ ទើបអ្នកអាចទុកក្នុងទូរទឹកកកបាន។
- អ្នកក៏មិនអាចទុកផ្លែធុរ៉េនដែលមិនទាន់ទុំក្នុងទូរទឹកកកដែរ ព្រោះវាអាចធ្វើឲ្យផ្លែឈើមួយនេះមិនអាចទុំបាន ថែមទាំងអាចធ្វើឲ្យរលួយផងដែរ។
- ផ្លែស្វាយក៏មិនគួរទុកក្នុងទូរទឹកកកដែរ ព្រោះអាចធ្វើឲ្យសាច់នៃផ្លែឈើមួយនេះញ៉ាំទៅមិនឆ្ងាញ់ឡើយ ដោយមានសារធាតុទឹកក្នុងនោះ។ ដូចនេះ ផ្លែឈើ៥ប្រភេទខាងលើនេះ អ្នកមិនអាចទុកក្នុងទូរទឹកកកឡើយ៕