ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំរកា មួយជីវិតនេះមានអ្នកតាមជួយច្រើនណាស់ ដោយមិនថាជួបបញ្ហាអ្វីទេគឺអាចដោះស្រាយបានទាំងអស់។ ជាពិសេស គេនឹងអាចកែប្រែជីវភាពរបស់ខ្លួនពីក្រទៅជាមាន។ ជាហេតុដែលធ្វើឲ្យចាស់ទៅគឺមានប្រាក់ចាយមិនគួរឲ្យជឿឡើយ។ ដូចនេះ មិនចាំបាច់ពឹងកូនចិញ្ចឹមក៏មានប្រាក់ចាយខ្លួនឯងដែរ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក មានថ្វីមាត់ល្អណាស់ ថែមទាំងមិនចេះខ្វះជំនួយនោះទេ។ ជាពិសេស មុខរបរក្នុងដៃកាន់តែធ្វើនឹងកាន់តែរីកចម្រើន។ មិនត្រឹមតែប៉ុណ្ណោះ ផ្កាយសំណាងតែងតែនៅក្បែរខ្លួនជានិច្ច។ ជាហេតុដែលធ្វើឲ្យអ្នកអាចរកបានទ្រព្យច្រើនមិនគួរឲ្យជឿនោះទេ។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំជូត អាចធ្វើឲ្យឃ្លាំងទ្រព្យរបស់ខ្លួនរីកទៅៗក្នុងថ្ងៃខាងមុខ។ ជាពិសេស ការងារគ្រប់យ៉ាងក៏អាចសម្រេចបានជោគជ័យខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងអាចផលិតបានសុទ្ធតែក្រដាសប្រាក់ដែលរាប់យ៉ាងណាក៏មិនចេះអស់ដែរ។ ដូចនេះ អ្នកនឹងអាចរស់នៅបានសុខស្រួលណាស់ក្នុងពេលចាស់ទៅ។
ឆ្នាំខាល
មនុស្សដែលកើតក្នុងឆ្នាំខាល ក្នុងពេលវ័យក្មេងអាចនឹងមិនសូវមានលុយទេ ដោយរាងលំបាកបន្តិច។ ប៉ុន្តែនៅពេលដែលអាយុរាងច្រើន នឹងអាចសម្រេចបានផលធំ ដោយមានលុយចូលមិនស្ទើរនោះទេ។ ជាពិសេស ក្នុងពេលដែលចាស់ទៅ ក្នុងដៃនឹងមិនចេះខ្វះប្រាក់ឡើយ ដោយចូលជាលំដាប់តែម្តង។
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ ក្នុងពេលអាយុ២០ឆ្នាំមិនសូវដឹងខ្យល់អ្វីទេ ដោយអាចដើរខុសផ្លូវ។ ប៉ុន្តែក្រោយអាយុ៣០ឆ្នាំ ហុងស៊ុយនឹងឡើងជាលំដាប់ ដោយដល់អាយុ៤០ នឹងអាចពង្រីកមុខរបរបានយ៉ាងធំ។ ជាហេតុដែលធ្វើឲ្យពេលដែលចាស់ទៅនឹងមិនចេះខ្វះឡើយប្រាក់ដែលមានក្នុងឃ្លាំង៕