ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
មុនចូលដល់ខែ៦ ឆ្នាំមមី នឹងអាចបណ្តេញបញ្ហាស្មុគស្មាញចេញ ហើយសម្រេចបានការងារច្រើន។ ជាពិសេស អ្នកក៏អាចពង្រីកទំនាក់ទំនងក្នុងសង្គមផងដែរ ដោយធ្វើឲ្យទំនាក់ទំនងរបស់អ្នករឹងមាំខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានជំនួយធំៗច្រើនខ្លាំងណាស់។ ដូចនេះ អ្នកនឹងមិនឈឺក្បាលនឹងឧបសគ្គ និងបញ្ហាដែលនឹងកើតលើខ្លួនអ្នកទៀតទេ។
ឆ្នាំខាល
មុនដល់ខែ៦ ឆ្នាំខាល នឹងអាចទទួលបានជំនួយពីអ្នកដទៃ។ ជាពិសេស មិនថាការងារ ឬមុខរបរទេគឺរីកចម្រើនខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែអ្នកប្រឹងប្រែង នឹងអាចសម្រេចបានជោគជ័យ និងយកបានផលធំខ្លាំង។ ដូចនេះ ក្នុងវិថីខាងមុខនេះ អ្នកនឹងមានតែក្រដាសប្រាក់ក្រាស់កំដរក្បែរខ្លួនអ្នកទេ។
ឆ្នាំរកា
មុនចូលដល់ខែ៦ ឆ្នាំរកា នឹងអាចចាប់ឱកាសបានជាប់ ថែមទាំងអាចបញ្ចេញអស់ពីសមត្ថភាពផងដែរ។ ជាពិសេស នៅពេលដែលខួរក្បាលស្ងប់ នឹងអាចរកឃើញផ្លូវក្នុងការចំណេញបានប្រាក់ក្រាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចកែប្រែជីវភាពរបស់ខ្លួនបានខុសប្លែកពីមុនឆ្ងាយផងដែរ។
ឆ្នាំវក
មុនពេលដែលដល់ខែ៦ ឆ្នាំវក នឹងអាចធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនល្បី ដោយមានមនុស្សជាច្រើនស្គាល់អ្នក។ ជាពិសេស សមត្ថភាពរបស់អ្នកនឹងកើនខ្លាំងណាស់ ដោយធ្វើឲ្យផលដែលទទួលបានមិនចេះតិចនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចធ្វើការបណ្តាក់ទុនទទួលបានផលមិនគួរឲ្យជឿផងដែរ។
ឆ្នាំជូត
មុនដល់ខែ៦ ឆ្នាំជូត នឹងអាចទទួលបានជំនួយពីផ្កាយសំណាង ដោយធ្វើឲ្យការងារភាគច្រើនអាចបានផលធំ។ ជាពិសេស ចំណូលប្រចាំខែរបស់អ្នកក៏កើនលេខខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ខួរក្បាលដ៏រសរវើករបស់អ្នកនឹងអាចរកឃើញផ្លូវទ្រព្យមុនគេ។ ដូចនេះ អ្នកនឹងមិនជួបទុក្ខលំបាកទៀតទេ៕