ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
ឆ្នាំមមែ មានចិត្តល្អិតល្អន់ និងម៉ត់ចត់ខ្លាំង។ ជាពិសេស គេក៏មានចិត្តស្មោះត្រង់ផងដែរ ដោយមិនចេះប្រើល្បិចកល់ និងធ្វើបាបនរណាឡើយ។ ជាហេតុដែលធ្វើឲ្យមានមនុស្សជាច្រើនស្រឡាញ់ និងគោរពខ្លាំង ដោយពេលជួបនឹងបញ្ហា នឹងមានគេជួយដោះស្រាយជានិច្ច។ ដូចនេះ អ្នកនឹងមិនជួបទុក្ខលំបាកអ្វីទៀតទេ ដោយមានតែក្រដាសប្រាក់ធំៗនឹងរត់ចូលមករកអ្នកតែប៉ុណ្ណោះ ធ្វើឲ្យអ្នកចាយសល់បានច្រើនតែម្តង។
ឆ្នាំកុរ
ឆ្នាំកុរ ជាបុគ្គលដែលងាយជឿលើអ្នកដទៃណាស់ ថែមទាំងមិនចេះប្រើល្បិចនោះទេ។ ជាពិសេស គេជាមនុស្សដែលចេះអត់ធ្មត់ និងតស៊ូខ្លាំង។ ជាហេតុដែលធ្វើឲ្យជីវិតរបស់គេតែងតែជួបតែរឿងល្អនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ មិនមាននរណាអាចធ្វើបាបគេបានឡើយ ព្រោះមានទេវតាទ្រព្យតាមជួយក្បែរខ្លួនជានិច្ច។ ដូចនេះ គេនឹងអាចដើរចូលទៅក្នុងជីវិតជាសេដ្ឋីក្នុងថ្ងៃណាមួយជាមិនខានឡើយ ដោយធ្វើឲ្យគេស្រណុកសុខស្រួលណាស់។
ឆ្នាំថោះ
ឆ្នាំថោះ មានចិត្តល្អ និងម៉ត់ចត់ខ្លាំង។ ជាពិសេស គេតែងតែជួយអ្នកដទៃជានិច្ច មិនចេះធ្វើបាបនរណាឡើយ។ ជាហេតុដែលធ្វើឲ្យជីវិតរបស់គេអាចជួបតែលាភធំនោះទេ មិនងាយជួបនឹងទុក្ខនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែចិត្តល្អ មិនថាប្រាក់ក្នុងទិសណាទេគឺនាំគ្នារត់មកក្បែរខ្លួនទាំងអស់។ ដូចនេះ មិនថាអ្នកចង់បានឡាន ឬផ្ទះទេ គឺអាចទទួលបានដូចបំណងប្រាថ្នាអញ្ចឹង ដោយធ្វើឲ្យអ្នកសប្បាយចិត្តខ្លាំងតែម្តង៕