ប្រសិនជាកូនចូលចិត្តក្រវីលក្បាល អ្នកម្តាយគួរតែប្រយ័ត្នពីចំណុចទាំងនេះឲ្យបានខ្ពស់។ តើមានអ្វីខ្លះទៅ?
នៅពេលដែលកូនគេងលើគ្រែហើយកើតមានអាការៈក្រវីលក្បាលច្រើន ប្រហែលជាកូនក្តៅដោយបែកញើសច្រើន។ ដូចនេះ អ្នកម្តាយអាចយកដៃទៅស្ទាបក្បាលរបស់កូន បើក្បាលកូនបែកញើសច្រើន អ្នកម្តាយគួរតែកុំស្លៀកពាក់ក្រាស់ពេកឲ្យកូន នោះអាការៈក្រវីលក្បាលនេះនឹងអាចកាត់បន្ថយវិញ ដោយកូនមិនសូវក្រវីលទៀតទេ។ ជាពិសេស នៅពេលដែលរាងកាយកូនខ្វះកាលស្យូម ក្បាលកូននឹងបែកញើសច្រើន។ ជាហេតុដែលធ្វើឲ្យកូនប្រើការប្រវីលក្បាលមកបំបាត់អាការៈបែកញើស។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ហើយនាំកូនទៅពិនិត្យនៅមន្ទីរពេទ្យឲ្យបានទាន់ពេល ទើបកូនមិនកើតមានបញ្ហាសុខភាព៕