ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរនិយាយប្រាប់អ្នកដទៃពេលដែលកើតឡើងរវាងប្តីប្រពន្ធអ្នក ព្រោះអាចធ្វើឲ្យរឿងកាន់តែធំ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរនិយាយដើមស្វាមីពីរឿងមិនល្អនៅចំពោះមុខអ្នកដទៃឡើយ ព្រោះមិនត្រឹមតែឲ្យអ្នកដទៃសើចចំអកអ្នកទេ ថែមទាំងអាចធ្វើឲ្យប្តីអ្នកមិនពេញចិត្តជាខ្លាំងពេលដែលបានលឺ។
- អ្នកក៏មិនគួរនិយាយប្រាប់អ្នកដទៃពីជីវភាពរស់នៅរបស់អ្នកទាំងពីរដែរ ព្រោះវាអាចធ្វើឲ្យមនោសញ្ចេតនាអ្នកបែកបាក់បាន។ ជាពិសេស អាចឲ្យជនទី៣អាចជ្រៀតជ្រែកចូលមកទៀតផង។
- អាថ៌កំបាំងរវាងអ្នកទាំងពីរក៏មិនគួរទម្លាយចេញមកដែរ ព្រោះវាមិនមែនជារឿងដែលល្អទេពេលដែលអ្នកដទៃដឹងពីអាថ៌កំបាំងរបស់អ្នក។ ជាហេតុដែលអាចធ្វើឲ្យខូចមនោសញ្ចេតនាអ្នកបានទៀតផង។
- នៅពេលដែលអ្នកទាំងពីរឈ្លោះប្រកែកគ្នា ក៏មិនគួរដើរនិយាយពេញភូមិដែរ ព្រោះអាចធ្វើឲ្យបញ្ហាអ្នកកាន់តែធំទៅៗ ដោយមិនងាយដោះស្រាយឡើយ។ ដូចនេះ មិនថាអ្នកកើតមានបញ្ហាអ្វីទេ អ្នកគួរតែដោះស្រាយក្នុងផ្ទះ មិនគួរយកចេញក្រៅផ្សព្វផ្សាយឡើយ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855