ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលទារកប្រាប់ថាគេកំពុងតែឃ្លាន។ តើមានអ្វីខ្លះទៅ?
- ដំណាក់កាលចាប់ផ្តើមឃ្លាន
- កូននឹងចាប់ផ្តើមលិតមាត់ ហើយបញ្ចេញជាសម្លេងឲ្យអ្នកលឺ។
- ក្បាលងាកចុះងាកឡើង មាត់បិតបើកៗ លាអណ្តាត ដោយធ្វើដូចកំពុងតែរកក្បាលដោះអញ្ចឹង។
- បើកូនមានសញ្ញាខាងលើនេះ មានន័យថាកំពុងតែប្រាប់ម៉ាក់ៗថាគេកំពុងតែឃ្លានតិចៗហើយ។
- ដំណាក់កាលជិតឃ្លានខ្លាំង
- កូននឹងចាប់ផ្តើមលិតរបស់ដែលនៅក្បែរខ្លួនដូចជាបបូរមាត់ ដៃ ជើង របស់លេង និងខោអាវជាដើម។
- មិនថានរណាពរទេគឺចង់រកតែកន្លែងដើមទ្រូងដើម្បីបៅ។
- ទាញអាវរបស់អ្នកដើម្បីរកកន្លែងបៅ។
- មួលម៉ៅខុសធម្មតា ដង្ហើមប្រែជាដកលឿនជាងមុន។
- ចាប់ផ្តើមវ៉ៃដើមទ្រូងរបស់អ្នក និងដៃរបស់អ្នក។
- បើកូនលេចចេញសញ្ញាទាំងនេះ មានន័យថាកូនក្បែរឃ្លានខ្លាំងហើយ។
- ដំណាក់កាលនៃការឃ្លានខ្លាំង
- កូននឹងងាកចុះងាកឡើងលឿនណាស់។
- ចាប់ផ្តើមស្រែកយំខ្លាំងៗ។
- ពេលកូនបញ្ចេញសញ្ញានេះ មានន័យថាឃ្លានខ្លាំងហើយ៕