ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក មានខួរក្បាលដែលរសរវើក និងប្រតិកម្មលឿនណាស់។ ជាពិសេស មិនថាផ្លូវណាមានទ្រព្យធំទេគឺគេដឹងទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ មិនថាប្រកបរបរអ្វីទេ គឺអាចទទួលបានប្រាក់ចំណេញទាំងអស់។ ដូចនេះ ក្រដាសប្រាក់ទាំងឡាយនឹងនាំគ្នារត់មករកអ្នកខ្លាំងតែម្តង។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង មានខួរក្បាលដែលឆ្លាតខ្លាំងណាស់ ថែមទាំងតែងតែជ្រើសរើសត្រូវ។ ជាពិសេស ក្នុងមុខរបរមិនដែលរកស៊ីខាតទេ ដោយប្រាក់ចំណេញហូរចូលមកមិនចេះឈប់នោះឡើយ។ ដូចនេះ អ្នកនឹងអាចដឹកបានក្រដាសប្រាក់ទាំងឡានៗចូលមកទុកក្នុងឃ្លាំងតែម្តង។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា មានខួរក្បាលដែលស័ក្តិសមបំផុតក្នុងការបង្កើតមុខរបរ។ ជាពិសេស មិនថាគេកាន់កម្រោងអ្វីទេ គឺអាចសម្រេចបានទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាពក្នុងការបង្កើតលុយក្រាស់ក៏ខ្ពស់ដែរ។ ដូចនេះ ក្នុងថ្ងៃណាមួយអ្នកនឹងអាចសម្រេចបានបំណងប្រាថ្នាក្នុងការក្លាយជាអ្នកមានបាន។
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ ស័ក្តិសមក្នុងការប្រកបមុខរបរ ព្រោះពូកែក្នុងការបង្កើតទំនាក់ទំនងក្នុងសង្គម ហើយក៏ឆ្លាតផងដែរ។ ជាពិសេស គេមានការសង្កេតដែលល្អិតល្អន់ខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យគេងាយស្រួលក្នុងការរកឃើញផ្លូវក្នុងការចំណេញប្រាក់គឺលឿន។ ដូចនេះ លុយដែលមានក្នុងដៃនឹងមិនចេះតិចទេ។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ អាចនិយាយបានថាខ្លាំងក្នុងការបង្កើតបានលុយ។ ជាពិសេស ក៏អាចដឹកនាំអ្នកដទៃចំណេញបានប្រាក់ក្រាស់ផងដែរ។ ជាហេតុដែលធ្វើឲ្យកាបូបលុយណែនខ្លាំងណាស់។ ដូចនេះ អ្នកនឹងមិនចាំបាច់ទៅខ្ចីលុយអ្នកដទៃក៏អ្នកអាចចំណេញបានផលខ្ពស់ខ្លាំងផងដែរ៕