មានអ្នកម្តាយមួយចំនួនចូលចិត្តបើកភ្លើងឲ្យកូនគេងណាស់ ប៉ុន្តែតើអ្នកដឹងទេថាការគេងបើកភ្លើងភ្លឺបែបនេះអាចប៉ះពាល់ដល់កូនប៉ុណ្ណា?
- នៅពេលដែលអ្នកបើកភ្លើងឲ្យកូនគេង នោះវានឹងអាចធ្វើឲ្យកូនពិបាកចូលគេង ព្រោះពន្លឺនៃភ្លើងអាចធ្វើឲ្យកូនមានសម្ពាធជាខ្លាំង ដែលអាចធ្វើឲ្យកូនមានអារម្មណ៍មួលម៉ៅ មិនស្ងប់ នោះគេនឹងមិនគេងនោះទេ។
- នៅពេលដែលកូនគេងក្នុងបន្ទប់ដែលមានភ្លើងភ្លឺ នោះគេនឹងមិនអាចគេងយូរបានទេ ព្រោះវាធ្វើឲ្យចាំងដល់ភ្នែកកូន។ ដូចនេះ នៅពេលដែលកូនបើកភ្នែក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែកគេជាខ្លាំង។
- នៅពេលដែលកូនគេងនៅក្នុងបន្ទប់ដែលភ្លឺរហូត គេនឹងមិនអាចបែងចែកថាពេលណាជាពេលយប់ ឬថ្ងៃនោះទេ។
- នៅពេលដែលកូនគេងមិនបានល្អក្នុងរយៈពេលយូរ នោះវានឹងអាចប៉ះពាល់ដល់ខួរក្បាលរបស់កូនជាខ្លាំងដែលអាចធ្វើឲ្យវាលូតលាស់យឺត។ ម្យ៉ាងទៀតវាក៏អាចប៉ះពាល់ដល់សុខភាព និងការលូតលាស់របស់កូនដូចគ្នា។
- ជាងនេះទៅទៀតវានឹងអាចធ្វើឲ្យប៉ះពាល់ដល់ចង្ខុវិញ្ញាណរបស់កូនដែលអាចធ្វើឲ្យភ្នែករបស់គេឆាប់ខូច ដែលអាចធ្វើឲ្យកូនឆាប់ម្ញូបជាខ្លាំង។ ដូចនេះ អ្នកមិនគួរបើកភ្លើងឲ្យកូនគេងនោះទេ ទើបមិនប៉ះពាល់ដល់សុខភាពរបស់គេ៕