ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
បុគ្គលដែលកើតក្នុងឆ្នាំថោះ ក្នុងពេល៣ថ្ងៃទៀត នឹងអាចឈ្នះបានរង្វាន់ធំ។ ជាពិសេស ឲ្យតែប្រឹងប្រែង នឹងអាចទទួលបានផលដែលនឹកស្មានមិនដល់នោះទេ។ ជាហេតុដែលធ្វើឲ្យកេរ្តិ៍ឈ្មោះល្បី ព្រមទាំងមានក្រដាសប្រាក់ពេញឃ្លាំងទុកសម្រាប់ចាយក្នុងរយៈពេលខាងមុខផងដែរ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក ក្នុងរយៈពេល៣ថ្ងៃខាងមុខ មិនខ្លាចគ្មានអ្នកចេញមុខជួយទេ ដោយជួយនាំយកក្រដាសប្រាក់ច្រើនណាស់មកជូនអ្នក។ ជាពិសេស អ្នកមិនទាន់មានគូ ក៏អាចជួបនឹងគូរបស់ខ្លួនផងដែរ។ ដូចនេះ មិនថាការងារ ឬស្នេហាទេគឺអ្នកអាចជោគជ័យជានិច្ច ដោយរស់នៅប្រកបដោយសុភមង្គលតែម្តង។
ឆ្នាំរោង
មនុស្សដែលកើតក្នុងឆ្នាំរោង ក្នុងពេល៣ថ្ងៃថ្មីៗនេះ នឹងអាចចាប់បានឱកាសធំមួយចូលមកក្នុងជីវិត។ ជាពិសេស ក៏អាចចំណេញបានក្រដាសប្រាក់ដែលនឹកស្មានមិនដល់ផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនចាំបាច់ទៅជំពាក់បំណុលនរណាទៀតឡើយ ព្រោះមានលុយចាយពេញដៃរួចទៅហើយ។
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី លាភក្រៅនឹងចូលខ្លាំងណាស់ក្នុងពេល៣ថ្ងៃខាងមុខ។ ជាពិសេស អ្នកក៏អាចដោះស្រាយបានបញ្ហាគ្រប់បែបយ៉ាងផងដែរ។ ជាហេតុដែលធ្វើឲ្យផលធំទាំងឡាយសម្រុកមករកអ្នក ធ្វើឲ្យអ្នកគ្មានពេលសម្រាកនោះទេ ព្រោះរវល់តែរាប់លុយមិនចេះអស់នោះឡើយ។
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំមមែ ក្នុងពេល៣ថ្ងៃនេះ មិនថាលាភធំ ឬតូចទេគឺចូលមករកអ្នកព្រមគ្នា។ ជាពិសេស អ្នកក៏អាចប្រមូលបានផលធំពីការបណ្តាក់ទុនផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនរស់នៅដោយមើលទឹកមុខអ្នកដទៃទៀតទេ ព្រោះប្រាក់គឺមានណែនពេញឃ្លាំងមិនគួរឲ្យជឿនោះឡើយ៕