ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ៣ប្រភេទដែលធ្វើឲ្យភ្នែកកូនធំហើយមូល។ តើមានអ្វីខ្លះទៅ?
- នៅក្នុងទំពាំងបាយជូរ មានផ្ទុកវីតាមីនជាច្រើន ព្រមទាំងប្រូតេអ៊ីន ដោយជួយឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អណាស់។ ជាពិសេស ផ្លែឈើមួយនេះក៏អាចជួយធ្វើឲ្យភ្នែកកូនធំ ហើយមូលផងដែរ។
- នៅក្នុងប្លូប៊័ររីក៏មានផ្ទុកពពួលវីតាមីន ព្រមទាំងសារធាតុជាច្រើនផងដែរ។ ដូចនេះ ក្រោយពេលដែលម៉ាក់ៗបរិភោគរួច នឹងអាចធ្វើឲ្យភ្នែកកូនក្នុងផ្ទៃលូតលាស់បានល្អណាស់ ព្រមទាំងការពារភ្នែកកូនមិនឲ្យងាយម្ញូបនោះឡើយ។
- នៅក្នុងផ្លែប៉ោមមានផ្ទុកវីតាមីនអេខ្ពស់ ដោយជួយឲ្យភ្នែកកូនលូតលាស់បានល្អ ព្រមទាំងអាចធ្វើឲ្យកូនចៀសពីការម្ញូបភ្នែកបានទៀតផង។ ដូចនេះ ក្នុងពេលមានផ្ទៃពោះ អ្នកម្តាយគួរតែបរិភោគផ្លែឈើ៣នេះដើម្បីសុខភាពភ្នែករបស់កូនក្នុងផ្ទៃ៕