អ្នកត្រូវតែដឹងពីចំនុចដែលធ្វើឱ្យអ្នកក្រ ទើបអ្នកអាចក្លាយជាអ្នកមានបាន។ តើមានអ្វីខ្លះ?

1. អ្នកដែលឆាប់មានចិត្តស្ងប់ស្ងល់ មានលុយតែបន្តិចបន្ទួចយល់ថាគ្រប់ចាយហើយ មិនបាត់ខិតខំរកទៀតទេ។ មនុស្សបែបនេះ មិនងាយមានឡើយ ដោយគេរកគ្រប់តែបំពេញតម្រូវការប្រចាំថ្ងៃតែប៉ុណ្ណោះ ក្រៅពីនេះ គេនឹងមិនខ្វល់ឡើយ។

2. អ្នកដែលយល់ថាខ្លួនឯងអស្ចារ្យ មិនព្រមសហការជាមួយអ្នកដទៃ។ បុគ្គលដែលមានអំណួចជ្រុលបែបនេះ នឹងនាំគ្រោះដល់ខ្លួននៅថ្ងៃណាមួយជាមិនខានឡើយ ហើយពិបាកនឹងមានលុយនឹងគេណាស់ ព្រោះគេទុកខ្លួនឯងជាធំ។

3. អ្នកដែលកំសាក មិនហ៊ានលូកអ្វីដែលថ្មី។ អ្នកដែលមិនហ៊ានសាកល្បងអ្វីដែលថ្មី នឹងមិនងាយអាចក្លាយជាបុគ្គលជោគជ័យឡើយ។ ដូចនេះ អ្នកគួរតែបើកឱកាសទទួលបទពិសោធន៍ ទើបអ្នកអាចរីកចម្រើនបាន។

4. អ្នកដែលមានចរិកខ្ជិល គឺក្រអស់មួយជីវិត។ ចំណុចមួយនេះ គ្មាននរណាអាចជួយគេបាន ក្រៅពីខ្លួនឯងនោះទេ។

5. អ្នកដែលមានចិត្តអត្មានិយម មិនចង់បញ្ចេញកម្លាំងទេ ប៉ុន្តែចង់តែគេងយកផលប្រយោជន៍ពីអ្នកដទៃ។ មនុស្សប្រភេទនេះ នឹងក្រអស់មួយជីវិត ព្រោះគេចាំយកតែកម្លាំងញើសឈាមរបស់អ្នកដទៃ ដោយមិនខំប្រឹងដោយខ្លួនឯងនោះឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង