ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើទាំងឡាយដែលអ្នកគួរតែយកទៅសែនក្នុងថ្ងៃឆេងម៉េង។ តើមានអ្វីខ្លះទៅ?
- ផ្លែប៉ោមជាផ្លែឈើដែលបង្កប់នូវអត្ថន័យសុខសប្បាយ។ ដូចនេះ អ្នកគួរតែទិញផ្លែឈើមួយមុខនេះទៅសែនក្នុងថ្ងៃឆេងម៉េង ដើម្បីសុខសប្បាយទាំងគ្រួសារ និងរកស៊ីមានបាន។
- ក្រូចថ្លុងក៏អ្នកអាចទិញយកទៅសែនបានផងដែរ ព្រោះក្រោយពេលដែលសែនរួច ជីដូនជីតានឹងថែរក្សាអ្នកឲ្យសម្រេចបានគ្រប់បំណងប្រាថ្នា។ ដូចនេះ អ្នកមិនគួររំលងផ្លែឈើមួយនេះទេ។
- ក្រូចឃ្វិចក៏ស័ក្តិសមក្នុងការយកទៅសែនក្នុងថ្ងៃឆេងម៉េងដែរ ព្រោះវាបង្កប់នូវអត្ថន័យល្អណាស់។ ជាពិសេស ក្រោយពេលដែលសែនរួច ជីដូនជីតាក៏តាមថែរក្សាអ្នកទាំងគ្រួសារឲ្យជួបតែរឿងល្អៗផងដែរ។
- ផ្លែចេក ក្រោយពេលដែលសែនរួច អ្នកនឹងអាចទទួលបានសមាជិកថ្មីដូចបំណងប្រាថ្នា។ ដូចនេះ ផ្លែឈើទាំងនេះអ្នកអាចយកទៅសែនក្នុងថ្ងៃឆេងម៉េងបាន ព្រោះវាអាចនាំសំណាងល្អជូនអ្នកនិងគ្រួសារបាន៕