ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
មនុស្សស្រីដែលកើតក្នុងឆ្នាំមមែ មានចរិតទន់ភ្លន់ ថែមទាំងមានចិត្តដែលល្អ។ ជាពិសេស គេក៏ពូកែក្នុងការតែងខ្លួនផងដែរ។ ជាហេតុដែលធ្វើឲ្យសម្រស់គេមិនចេះចាញ់អ្នកដទៃឡើយ ដោយកាន់តែចាស់កាន់តែស្អាតតែម្តង។
ឆ្នាំរកា
នារីដែលកើតក្នុងឆ្នាំរកា ពូកែក្នុងការតុបតែងខ្លួនខ្លាំងណាស់មិនថាក្នុងកម្មវិធីណាទេ សម្រស់គេតែងតែដាច់គេតែម្តង។ ជាពិសេស កាន់តែចាស់ ទឹកមុខនឹងកាន់តែល្អ និងស្អាត។ ជាហេតុដែលធ្វើឲ្យបុរសជាច្រើនលង់ស្នេហ៍តែម្តង។
ឆ្នាំវក
មនុស្សស្រីដែលកើតក្នុងឆ្នាំវក កើតមកមានភាពទាក់ទាញខ្លាំងតែម្តង។ ជាពិសេស គេក៏អាចរក្សាសម្រេស់បានគង់វង្សផងដែរ។ ជាហេតុដែលធ្វើឲ្យចាស់ទៅក៏មានទឹកមុខដែលស្រស់ស្អាតមិនគួរឲ្យជឿនោះទេ៕