ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលមិនគួរយកទៅសែនក្នុងថ្ងៃឆេងម៉េង។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរសែនផ្លែសាលីនោះទេ ព្រោះវាបង្កប់នូវអត្ថន័យបែកបាក់។ ដូចនេះ អ្នកមិនគួរទិញយកទៅសែននៅផ្នូរក្នុងថ្ងៃឆេងម៉េងនោះឡើយ ទើបមិននាំសំណាងអាក្រក់ចូលមកក្នុងផ្ទះរបស់អ្នក។
- អ្នកមិនគួរទិញផ្លែប៉េសទៅសែនក្នុងថ្ងៃឆេងម៉េងនោះទេ ព្រោះវាជាផ្លែឈើដែលបង្កប់អត្ថន័យល្អតែក្នុងពិធីខួបកំណើតនោះទេ ប៉ុន្តែវាមានអត្ថន័យមិនល្អក្នុងថ្ងៃឆេងម៉េងនោះឡើយ។
- អ្នកក៏មិនគួរទិញផ្លែទទឹមទៅសែនដែរ ព្រោះក្នុងនោះមានផ្ទុកគ្រាប់ច្រើន ដោយបង្កប់នូវអត្ថន័យចិត្តច្រើន។ ដូចនេះ អ្នកមិនគួរយកទៅសែនក្នុងថ្ងៃឆេងម៉េងនោះឡើយ។
- អ្នកក៏មិនអាចយកផ្លែទំពាំងបាយជូរទៅសែនដែរ ព្រោះវាជាផ្លែឈើដែលមានលក្ខណៈជាចង្កោម។ វាបង្កប់នូវអត្ថន័យមួយនៃការទៅតាមជីដូនជីតាទាំងចង្កោម។ ដូចនេះ អ្នកមិនគួរយកទៅសែនក្នុងថ្ងៃឆេងម៉េងនោះទេ៕