ការរក្សាបាននូវទំនាក់ទំនងដោយបើកចំហររវាងកូន និងអ្នកនឹងបង្កើនឱកាសកូនត្រូវការអ្នកគ្រប់ពេល។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ដើម្បីឪពុកម្តាយអាចធ្វើបែបនេះបាន គួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរកត់ចំណាំថាពេលណាកូនអាចទទួលការសន្ទនាកាន់តែច្រើនបាន ឧទាហរណ៍ ក្នុងពេលជិះឡាន មុនអាហារពេលយប់ ឬពេលគេង
- ចូរចាប់ផ្តើមការសន្ទនា ដោយបង្ហាញថា អ្នកមានចំណាប់អារម្មណ៍ទៅលើជីវិតរបស់កូន
- ចែករំលែកនូវអ្វីដែលអ្នកធ្លាប់គិតចៀសវាងសួរសំណួរគេ
- ចូរឈប់នូវអ្វីៗដែលអ្នកកំពុងតែធ្វើសិនមុនពេលចាប់ផ្តើមនិាយអំពីការបារម្ភរបស់កូន
- កុំរំខាន ឬនិយាយកាត់ពេលកូនកំពុងតែតែនិយាយ ជាពិសេសត្រូវត្រង់ត្រាប់ស្តាប់នូវអ្វីដែលជាការយល់ឃើញរបស់កូន
- ចូរអនុញ្ញាតិឲ្យកូនបញ្ចប់ការនិយាយសិនមុននឹងអ្នកឆ្លើយតបគេវិញ
- ចូរឆ្លើយតបទៅកូនតាមរបៀបដែលមិនបង្ហាញភាពខឹង ឬកាច
- ចូរទទួលយកការមិនយល់ស្របរបស់កូន និងបញ្ជាក់អំពីគំនិតរបស់អ្នកដោយមិនធ្វើឲ្យកូនអស់សង្ឃឹម(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរផ្តោតសំខាន់ទៅលើអារម្មណ៍របស់កូនចៀសជាងអារម្មណ៍ខ្លួនឯងក្នុងពេលសន្ទនាគ្នា
- ចូរសួរកូននូវអ្វីដែលគេត្រូវការពីអ្នក៕