មេរោគ Escherichia Coli (E. Coli) គឺជាបាក់តេរីមួយប្រភេទដែលត្រូវបានគេរកឃើញក្នុងមជ្ឍដ្ឋានជុំវិញខ្លួន អាហារ និងពោះវៀនរបស់មនុស្ស និងសត្វ។ បាក់តេរីនេះមានប្រភេទរបស់វាច្រើនណាស់ដែរ ដែលមិនបង្កគ្រោះថ្នាក់ ប៉ុន្តែខ្លះអាចធ្វើឲ្យមនុស្សយើងឈឺធ្ងន់ ដោយបង្កជាការរាករូស ការបង្ករោគនៅផ្លូវទឹកម៉ូត្រ ជំងឺផ្លូវដង្ហើម និងរលាកសួតជាដើម។ 

ប្រភេទខ្លះរបស់បាក់តេរីមួយនេះផលិតជាជាតិពុលហៅថា Shiga ដែលអាចបង្កជាជំងឺជំងឺរហូតដល់ ២៦៥០០០ករណី និងត្រូវសម្រាកពេទ្យ ៣៦០០ករណី និងស្លាប់រហូតដល់ ៣០ករណីឯណោះ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់មនុស្សចាស់ កូនក្មេង និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយគឺងាយរងការបង្ករោគមួយនេះណាស់។ ដូច្នេះដើម្បីបង្ការការបង្ករោគដោយមេរោគ E. Coli យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • ចូរលាងសម្អាតដៃឲ្យបានស្អាតល្អក្រោយពីចេញពីបន្ទប់ទឹក ឬប្តូរខោទឹកនោមកូន និងមុនពេលរៀបចំ ឬញ៉ាំអាហាររួច
  • ចូរលាងសម្អាតដៃឲ្យបានស្អាតល្អក្រោយពីប៉ះពាល់សត្វ ឬលាមករបស់វា
  • ចូរប្រើប្រាស់ឧបករណ៍វាស់កម្តៅដើម្បីប្រាកដថា អាហារដែលចម្អិនរួចនោះស្ថិតក្នុងសីតុណ្ហភាពត្រឹមត្រូវហើយ
  • ចូរលាងសម្អាតរបស់គ្រប់យ៉ាងឲ្យស្អាតល្អជានិច្ចជាពិសេសរបស់ដែលត្រូវបានយកទៅដាក់ក្នុងមាត់កូន(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • ចូរចៀសវាងការញ៉ាំទឹកចេញពីក្នុងបឹង ស្រះ ឬអាងហែលទឹកជាដើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង