បញ្ហាភ្នែកគឺជាក្តីបារម្ភញឹកញាប់មួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ការលើសជាតិស្ករក្នុងឈាម អាចបំផ្លាញដល់សរសៃឈាមក្នុងបាតភ្នែក ដែលជាហេតុនាំឲ្យសរសៃឈាមនោះទៅជាហើម ជ្រាបទឹកចេញ ឬស្ទះជិតតែម្តង។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈធម្មតានៃការមានជំងឺភ្នែកដោយសារតែជំងឺទឹកនោមផ្អែម៖
- ក្នុងដំណាក់កាលភ្លាមៗ ជំងឺភ្នែកដោយសារតែជំងឺទឹកនោមផ្អែមប្រហែលជាមិនបង្ហាញអាការៈអ្វីគួរតែចាប់អារម្មណ៍ឡើយ
- នៅពេលជំងឺនេះកាន់តែវិវត្តន៍ធ្ងន់ទៅៗ អាការៈរបស់វាអាចមានដូចជា មានចំណុចខ្មៅច្រើនអណ្តែតក្នុងផ្នែក
- ស្រវាំងភ្នែក
- ខ្វាក់ពណ៌
- មានចំណុចងងឹតក្នុងភ្នែក
- ខ្វាក់ភ្នែកតែម្តង(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
បើសិនជាអ្នកមានអាការៈទាំងអស់នេះមែន ចូរកុំពន្យាពេលទៅជួបគ្រូពេទ្យឲ្យសោះ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855