សម្រាប់មនុស្សមួយចំនួនតូចតែងតែមានហើយការឈឺចង្កេះម្តងពីរក្នុងជីវិត ខណៈពេលដែលអ្នកខ្លះទៀត បែរជាជួបបញ្ហានេះក្នុងជីវិតរាល់ថ្ងៃតែម្តង។ ការឈឺចង្កេះឬខ្នង អាចគ្រប់គ្រងបាន តាមរយៈការរក្សាជំហររាងកាយបានល្អ និងអង្គុយ លើករបស់របរ ការឈរ និងហាត់ប្រាណបានល្អ និងគ្រប់គ្រាន់។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វាក៏អាចមានករណីដែលអ្នកត្រូវទៅជួបពេទ្យព្យាបាលដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាការៈព្រមានមួយចំនួនដែលអ្នកគួរតែទៅជួបពេទ្យដើម្បីដោះស្រាយការឈឺចង្កេះ៖
- ការឈឺចាប់នោះចាក់ទៅជើងក្រោមជង្គង់
- មានអារម្មណ៍ថាជើង ប្រអប់ជើង ឬគ្រលាន ស្ពឹក
- អ្នកក្តៅខ្លួន គ្រុន ចង្អោ ក្អួត ឈឺក្រពះ ឬខ្សោយ
- ពិបាកធ្វើដំណើរចូលក្នុងបន្ទប់ទឹក
- ការឈឺចាប់បង្កឡើងដោយការមានរបួស(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ការឈឺចាប់គឺខ្លាំងក្លាយរហូតដល់មិនអាចធ្វើចលនារាងកាយបាន
- ការឈឺចាប់មិនធូរស្រាល ឬកាន់តែធ្ងន់ធ្ងរក្រោយពេលឈឺបានពីរសប្តាហ៍រួច៕