ផ្លែប័រត្រូវបានគេចាត់ទុកថាជាផ្លែឈើពិសេសមួយប្រភេទ។ ខណៈពេលដែលផ្លែឈើភាគច្រើនផ្ទុកទៅដោយកាបូអ៊ីដ្រាត តែផ្លែប័រមានជាតិខ្លាញ់ពិសេសហើយផ្តល់សុខភាពថែមទៀត។ មានការសិក្សាជាច្រើនបានបង្ហាញថា វាមានអត្ថប្រយោជន៍ចំពោះសុខភាពខ្លាំងក្លាតែម្តង។
ញ៉ាំផ្លែប័អាចបញ្ចុះកូឡេស្តេរ៉ុល និងខ្លាញ់ Triglyceride បាន
ជំងឺបេះដូងគឺជាមូលហេតុញឹកញាប់បំផុតនៃការស្លាប់របស់មនុស្សជាច្រើនទូរទាំងពិភពលោក។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះមូលហេតុដែលត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងជំងឺនេះមានដូចជា ការឡើងខ្ពស់របស់ កូឡេស្តេរ៉ុលក្នុងឈាម Triglyceride សញ្ញាការរលាកក្នុងខ្លួន លើសសម្ពាធឈាម និងផ្សេងៗទៀត។ តាមការសិក្សាជាច្រើនចូលគ្នាដែលពិនិត្យទៅលើឥទ្ធិពលរបស់ផ្លែប័រនោះ បានបង្ហាញថា ផ្លែប័រអាចធ្វើបានដូចខាងក្រោមនេះ៖
- បន្ថយចំនួនកូឡេស្តេរ៉ុលសរុបក្នុងឈាមយ៉ាងគួរឲ្យកត់សម្គាល់
- បន្ថយចំនួនខ្លាញ់ Triglycerides រហូតដល់ ២០ភាគរយ
- បន្ថយកូឡេស្តេរ៉ុលអាក្រក់រហូតដល់ ២២ភាគរយ
- បង្កើនកូឡេស្តេរ៉ុលល្អរហូតដល់ ១១ភាគរយ។
ការសិក្សាមួយបានរកឃើញថា ការបញ្ចូលកូឡេស្តេរ៉ុលក្នុងរបបអាហារបួស អាចជួយពង្រឹងដល់ចំនួនកូឡេស្តេរ៉ុលក្នុងឈាមបានយ៉ាងគួរឲ្យកត់សម្គាល់។ ថ្វីបើការសិក្សានេះគួរឲ្យចាប់អារម្មណ៍ក៏ដោយ តែវាគ្រាន់តែជាការសិក្សាមួយលើមនុស្សដែលមានចំនួនតិច និងរយៈពេលខ្លីប៉ុណ្ណោះ ដោយក្នុងនោះមានមនុស្សប្រមាណ ១៣ ទៅ ៣៧នាក់ និងរយៈពេល ១ទៅ ៤សប្តាហ៍ទេ។
អ្នកដែលញ៉ាំផ្លែប័រគឺងាយនឹងមានសុខភាពល្អជាងអ្នកមិនបានញ៉ាំ
តាមការសិក្សាមួយដែលពិនិត្យទៅលើទម្លាប់ញ៉ាំអាហារ និងសុខភាពរបស់អ្នកញ៉ាំផ្លែប័រ ដែលមានចំនួនអ្នកចូលរួមរហូតដល់ ១៧៥៦៧នាក់ បានរកឃើញថា អ្នកញ៉ាំផ្លែប័រមានសុខភាពល្អច្រើនជាងអ្នកដែលមិនបានញ៉ាំ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)រឿងនេះកើតឡើងដោយសារតែ ពួកគេបានញ៉ាំអាហារមានជីវជាតិច្រើន ហើយក៏មិនងាយមានអាការៈដែលប្រឈមនឹងជំងឺបេះដូង និងទឹកនោមផ្អែមដែរ។ អ្នកដែលញ៉ាំផ្លែប័រជាទៀងទាត់មិនសូវឡើងទម្ងន់ មានសន្ទស្សន៍ទម្ងន់ធៀបកម្ពស់ទាប និងមិនដុះខ្លាញ់ក្បាលពោះដែរ។ អ្វីដែលឡូយ គឺផ្លែប័រនឹងជំរុញដល់ការកើនឡើងចំនួនកូឡេស្តេរ៉ុលល្អ៕