ថ្វីបើអ្វីដែលអ្នកធ្លាប់លឺនោះថា ការញ៉ាំអាហារពេលព្រឹកមិនចំបាច់សម្រាប់មនុស្សគ្រប់គ្នា តែតាមពិតទៅ ការមិនបានញ៉ាំអាហារពេលព្រឹកអាចធ្វើឲ្យអ្នកងាយនឹងញ៉ាំអាហារមិនផ្តល់សុខភាពច្រើនទៅវិញទេ។ ទោះបីជាយ៉ាងណាក៏ដោយ អាហារពេលព្រឹកមានតុល្យភាព និងជីវជាតិ អាចផ្តល់ជាថាមពល និងបង្ការកុំឲ្យអ្នកញ៉ាំច្រើនៗពេកនៅពេលថ្ងៃបាន។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីអាហារពេលព្រឹកល្អបំផុតដែលអ្នកគួរតែមានទម្លាប់ញ៉ាំវាជារៀងរាល់ព្រឹក៖

ស៊ុត

តាមការសិក្សាបានឲ្យដឹងថា ការញ៉ាំស៊ុតជាអាហារពេលព្រឹកនឹងជួយបង្កើនអារម្មណ៍ឆាប់ឆ្អែត បន្ថយការញ៉ាំកាឡូរីច្រើនៗនៅអាហារពេលបន្ទាប់ និងជួយរក្សាជាតិស្ករនិងអាំងស៊ុយលីននៅហ្នឹងល្អ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការញ៉ាំស៊ុតទាំងមូលៗប្រហែលជាបន្ថយការប្រឈមនឹងជំងឺបេះដូងបាន តាមរយៈបន្ថយចំនួនកូឡេស្តេរ៉ុលអាក្រក់ បង្កើនកូឡេស្តេរ៉ុលល្អ និងសម្រួលដល់ភាពស៊ាំរបស់អាំងស៊ុយលីនថែមទៀត។

កាហ្វេ

កាហ្វេគឺជាភេសជ្ជៈដ៏អស្ចារ្យមួយដែលអ្នកគួរតែញ៉ាំសម្រាប់កិច្ចចាប់ផ្តើមថ្ងៃថ្មី។ វាមានជាតិកាហ្វេអ៊ីនខ្ពស់ ដែលជួយធ្វើឲ្យមានអារម្មណ៍ល្អ និងផ្លូវចិត្តធ្វើការល្អដែរ។ ទោះបីជាមានកាហ្វេអ៊ីនតិចតួចក៏អាចផ្តល់ជាប្រយោជន៍បែបនេះដែរ។ 

តែបៃតង

តែបៃតងគឺជាភេសជ្ជៈផ្តល់សុខភាពល្អបំផុតលើលោកនេះ។ វាមានជាតិកាហ្វេអ៊ីនដូមិនសូវខុសគ្នានឹងកាហ្វេឡើយ តែមានឥទ្ធិពលដូចគ្នា។ តែបៃតងប្រហែលជាមានប្រយោជន៍ខ្លាំងសម្រាប់ជំងឺទឹកនោមផ្អែម។ អង់ទីអុកស៊ីដង់របស់តែបៃតងឈ្មោះថា ECGC ប្រហែលជាអាចជួយការពារខួរក្បាល ប្រព័ន្ធសរសៃប្រសាទ និងបេះដូងពីការខូចខាត។

ផ្លែឈើ

ផ្លែឈើអាចជាផ្នែកមួយដ៏ឆ្ងាញ់នៃអាហារពេលព្រឹកប្រកបដោយជីវជាតិ។ រាល់ផ្លែឈើទាំងអស់សុទ្ធតែមាន វីតាមីន ប៉ូតាស្យូម ជាតិសរសៃ និងមានកាឡូរីទាប។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ជាក់ស្តែង ផ្លែឈើជូរៗក៏មានវីតាមីន C ខ្ពស់ដែរ សម្រាប់ប្រើជាប្រយោជន៍ដល់រាងកាយ និងប្រព័ន្ធភាពស៊ាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង