ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីទប់អ្នកមិនឲ្យទល់លាមក។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ ព្រោះទឹកអាចជួយការពារអ្នកមិនឲ្យងាយប្រឈមនឹងអាការៈទល់លាមកឡើយ។ ដូចនេះ អ្នកនឹងអាចបញ្ចេញជាតិពុលមកក្រៅបានអស់យ៉ាងងាយស្រួលតែម្តង។
- ក្នុងរបបអាហាររបស់អ្នកគួរតែមានអាហារដែលផ្ទុកសារធាតុសរសៃខ្ពស់ដូចជា បន្លែ ផ្លែឈើស្រស់ ព្រមទាំងពពួកសណ្តែកផងដែរ។ អាហារទាំងនេះក្រោយពេលដែលពិសាររួច នឹងអាចជួយអ្នកឲ្យងាយស្រួលបត់ជើងធំខ្លាំងណាស់។
- អ្នកគួរតែរក្សាទម្លាប់ហាត់ប្រាណរាល់ថ្ងៃ ព្រោះវាអាចជួយធ្វើឲ្យក្រពះ និងពោះវៀនរបស់អ្នកដំណើរការបានល្អណាស់។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយប្រឈមនឹងការទល់លាមកនោះឡើយ។
- អ្នកគួរតែរក្សាទម្លាប់បត់ជើងធំឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ព្រោះទម្លាប់មួយនេះ អាចជួយអ្នកឲ្យចៀសពីការទល់លាមកបានយ៉ាងងាយ៕