ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចបំផ្លាញមេជីវិតឈ្មោលរបស់បុរសបាន។ តើមានអ្វីខ្លះទៅ?
- ផលិតផលដែលធ្វើពីសណ្តែកសៀងដូចជា តៅហ៊ូ មិនគួរញ៉ាំច្រើននោះទេ ព្រោះវាអាចបំផ្លាញមេជីវិតឈ្មោលរបស់អ្នកបាន។ ដូចនេះ ក្នុងមួយអាទិត្យ អ្នកមិនគួរពិសារលើសពី៣ដងទេ ដោយម្តងគួរតែញ៉ាំក្នុងបរិមាណ១០០ក្រាមបានហើយ។
- តែគុជ នំកញ្ចប់ សូកូឡា នំដំឡូង និងអាហារបំពងទាំងឡាយ អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគ ព្រោះវាសុទ្ធតែមានផ្ទុកសារធាតុដែលអាចបំផ្លាញមេជីវិតឈ្មោលរបស់អ្នកទាំងអស់។
- ស្រាបៀរក៏អ្នកគួរតែកុំផឹកដែរ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់មេជីវិតឈ្មោលរបស់អ្នកទេ ថែមទាំងអាចបំផ្លាញថ្លើម និងក្រលៀនរបស់អ្នកផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕