ចែករំលែក
  • 337
  •  
  •  

យោងទៅតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានដាក់បម្រាមថា ការដែលញ៉ាំផលិតផលដែលមានជាតិកាហ្វេអ៊ីនខ្ពស់ពេក អាចធ្វើឲ្យមនុស្សមានសុខភាពល្អយ៉ាងហោចណាស់២នាក់ស្លាប់បាន។ ការដែលប្រើវិធីវាស់ដឹងនូវកម្រិតសុវត្ថិភាពរបស់ជាតិកាហ្វេអ៊ីនក្នុងចំណីអាហារ ឬភេសជ្ជៈ អាចជារឿងនាំឲ្យងាយនឹងញ៉ាំលើសចំនួនណាស់។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

សម្រាប់ម្សៅកាហ្វេអ៊ីនសុទ្ធមួយស្លាបព្រាកាហ្វេ ប្រហែលជាមានជាតិភ្ញោចកាហ្វេអ៊ីននេះស្មើនឹងកាហ្វេ ២៨ពែងឯណោះ។ អាការៈនៃការលើសជាតិកាហ្វេអ៊ីនក្នុងខ្លួន អាចមានដូចជា៖ បេះដូងលោតញ៉ាប់ ប្រកាច់ ក្អួត រាករូស វង្វេងវង្វាន់ និងករណីធ្ងន់ធ្ងរ អាចស្លាប់បាន៕(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)