ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលស្បូនស្អប់បំផុត។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលមករដូវ ស្បូនមិនចូលចិត្តឲ្យអ្នករួមភេទឡើយ ព្រោះវាអាចនាំមេរោគយ៉ាងច្រើនចូលទៅក្នុងរាងកាយ ដោយធ្វើឲ្យអ្នកងាយប្រឈមនឹងរោគស្ត្រីជាខ្លាំង។ ដូចនេះ បើអ្នកមិនចង់ឲ្យស្បូនប្រឈមនឹងគ្រោះថ្នាក់ គួរតែកុំរួមភេទក្នុងពេលមករដូវឲ្យសោះ។
- ស្បូនក៏ស្អប់ម្ចាស់វារួមភេទញឹកញាប់លើសកំណត់នោះដែរ។ ការរួមភេទច្រើនអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បូនខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យស្បូនអ្នកប្រឈមនឹងគ្រោះថ្នាក់ដោយមិនដឹងខ្លួន។
- ស្បូនក៏ស្អប់បុរសដែលមិនពាក់ស្រោមអនាម័យផងដែរ។ ការពាក់ស្រោមអនាម័យក្នុងការរួមភេទ អាចជួយកាត់បន្ថយនារីប្រឈមនឹងជំងឺមួយចំនួន ជាពិសេស ជំងឺអេដស៍តែម្តង។
- ស្បូនស្អប់នារីដែលតែងតែរំលូតកូនខ្លាំងណាស់។ នៅពេលដែលអ្នកតែងតែមិនប្រយ័ត្នហើយយកកូនចេញ នឹងធ្វើឲ្យស្បូនអ្នកទ្រុឌទ្រោមជាខ្លាំង។ ដូចនេះ ស្បូនអ្នកនឹងមិនរឹងមាំឡើយ ដោយអាចធ្វើឲ្យពេលដែលអ្នកចង់បានកូន គឺពិបាកខ្លាំងណាស់៕