ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលស្ត្រីមានផ្ទៃពោះអាចនឹងប្រទះពេលដែលកូនស្ថិតក្នុងក្រៅស្បូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនស្ថិតនៅក្រៅស្បូន អ្នកនឹងអាចកើតមានអាការៈចេញឈាម ដោយចេញតិចៗ ឬក៏មានពេលខ្លះ ហូរខ្លាំងមកតែម្តង។ ដោយសារតែអាការៈដំបូងនៃកូនក្រៅស្បូននេះមានលក្ខណៈខ្សោយ ទើបធ្វើឲ្យស្ត្រីភាគច្រើនគិតថាគ្រាន់តែជាការចង់មករដូវតែប៉ុណ្ណោះ។ ជាហេតុដែលធ្វើឲ្យបង្អាក់នៃការព្យាបាល ដោយព្យាបាលមិនបានទាន់ពេលវេលា។
- បើទារកក្នុងផ្ទៃស្ថិតនៅក្រៅស្បូន អ្នកនឹងកើតមានអាការៈឈឺក្រោមពោះ ដោយឈឺខ្លាំង ឈឺខុសប្លែកពីធម្មតាតែម្តង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ហើយពិនិត្យឲ្យបានច្បាស់។
- អាការៈក្រៅពីនេះ អាចមានដូចជាឈឺស្មា ឈឺផ្នែកផ្សេងទៀត ដោយមិនស្រួលក្នុងខ្លួនសោះ។ ជាពិសេស មុខអ្នកនឹងអាចស្លេកស្លាំងខ្លាំងផងដែរ ដោយបង្ហាញថា អ្នកកំពុងតែប្រឈមមុខនឹងជំងឺអ្វីមួយហើយ។ ដូចនេះ អ្នកគួរតែព្យាបាលឲ្យបានទាន់ពេល ទើបអាចរក្សាសុវត្ថិភាពបាន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855