ខាងក្រោមនេះHealth.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការរក្សាមនោសញ្ចេតនាអ្នកទាំងពីរបានល្អនឹងគ្នាយូរ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចទុកកូនឲ្យមនុស្សដែលអ្នកទុកចិត្តជួយមើល ដូចជា ម្តាយអ្នកជាដើម។ បន្ទាប់មក អ្នកអាចទៅក្រៅញ៉ាំបាយជាមួយគ្នា មើលកុនជាមួយគ្នា ឬដើរលេងជាមួយគ្នាប៉ុន្មានម៉ោង។ ការធ្វើបែបនេះ ទើបអាចបង្កើនមនោសញ្ចេតនាអ្នកទាំងពីរបានល្អនឹងគ្នា។
  2. អ្នកគួរតែរំលឹកខ្លួនអ្នកថា ត្រូវតែបន្តយកចិត្តទុកដាក់ចំពោះស្វាមីទោះជាមានកូនហើយក៏ដោយ ក៏មិនគួរគិតតែកូន ហើយភ្លេចស្វាមីអ្នកដែរ។ អ្នកអាចបញ្ចេញជាសកម្មភាពឲ្យគេបានដឹងថាចិត្តអ្នកនៅតែមានគេ ហើយកូន និងគេសុទ្ធតែសំខាន់ចំពោះអ្នកទាំងអស់ ទើបអាចធ្វើឲ្យគេរំភើបចិត្តបាន។
  3. អ្នកក៏អាចផ្តល់វិសមការដល់គ្នាដែរ ដោយគួរតែទុកពេលវេលាផ្ទាល់ខ្លួនខ្លះដល់គ្នា ទើបអាចធ្វើឲ្យអ្នកទាំងពីរអាចដកដង្ហើមបាន។ ជាពិសេស អាចធ្វើឲ្យអ្នកទាំងពីររក្សាមនោសញ្ចេតនានឹងគ្នាបានល្អទៀតផង។
  4. ក្រោយពេលដែលប្តីអ្នកត្រឡប់ពីកន្លែងការងារវិញ អ្នកមិនគួរតែងតែនិយាយពីរឿងកូនទេ ដោយអ្នកអាចសួរពីសុខទុក្ខគេក្នុងថ្ងៃនេះ ទើបអាចធ្វើឲ្យគេដឹងថា អ្នកពិតជាបារម្ភពីគេពិតមែន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង