ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែបរិភោគអាហារដែលក្តៅខ្លាំង នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺមហារីកប្រព័ន្ធរំលាយអាហារ ព្រមទាំងមហារីកក្រពះផងដែរ។ អាហារដែលមានសីតុណ្ហភាពលើសពី៦០អង្សាសេក្រោយពេលដែលចូលតាមមាត់អ្នក នឹងអាចធ្វើឲ្យរលាកក្រពះ និងពោះវៀនរបស់អ្នក។ ដូចនេះ បើម្ហូបក្តៅពេកអ្នកមិនគួរប្រញាប់បរិភោគឡើយ។
- នៅពេលដែលអ្នកអង្គុយញ៉ាំបាយ ត្រូវតែអង្គុយឲ្យត្រង់ខ្លួន មិនគួរអោននោះទេ ព្រោះនៅពេលដែលអ្នកបរិភោគបាយដោយអង្គុយកោងខ្នង នឹងធ្វើឲ្យប្រព័ន្ធអាហារ ព្រមទាំងក្រពះរងសម្ពាធ ដោយធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតជំងឺក្រពះ ហើយបំលែងទៅជាមហារីកក្រពះបាន។
- ការដែលតែងតែរើសអាហារ ដោយមិនញ៉ាំបន្លែ នឹងធ្វើឲ្យរាងកាយរបស់អ្នកខ្វះវីតាមីន សារធាតុសរសៃ ព្រមទាំងសារធាតុផ្សេងទៀត។ បើអ្នកមិនបរិភោគសាច់ នឹងធ្វើឲ្យរាងកាយខ្វះប្រូតេអ៊ីន ដោយធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ជាហេតុដែលធ្វើឲ្យជំងឺផ្សេងៗអាចឆ្លៀតមកដោយមិនដឹងខ្លួន។
- ការដែលតែងតែពិសារបាយបណ្តើរមើលទូរទស្សន៍ និងទូរស័ព្ទ នឹងធ្វើឲ្យអ្នកញ៉ាំបាយលើសកំណត់។ ដូចនេះ អ្នកនឹងអាចប្រឈមនឹងជំងឺធាត់បាន។ ដូចនេះ អ្នកនឹងងាយកើតជំងឺផ្សេងៗខ្លាំងណាស់៕