ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច
បុគ្គលដែលកើតក្នុងឆ្នាំច ក្នុងវ័យក្មេង និងវ័យកណ្តាលអាចនឹងជួបឧបសគ្គច្រើន ដោយតម្រូវឲ្យអ្នកតស៊ូ និងប្រឹងប្រែងខ្ពស់។ ប៉ុន្តែក្រោយពេលដែលមានអាយុរាងច្រើន លុយនឹងចាប់ផ្តើមចូលមកវិញ ដោយធ្វើឲ្យអ្នកមិនលំបាកឡើយ។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំមមី ពេលដែលជួបនឹងឧបសគ្គ តែងតែមានអ្នកចេញមុខជួយជានិច្ច។ ជាហេតុដែលធ្វើឲ្យពេលដែលមានអាយុរាងច្រើន លុយដែលសន្សំបាននឹងមិនចេះតិចនោះឡើយ។ ដូចនេះ ពេលចាស់ទៅនឹងគ្មានជំងឺ និងមានតែលុយចាយមិនចេះអស់ឡើយ។
ឆ្នាំខាល
មនុស្សដែលកើតក្នុងឆ្នាំខាល មានចរិតរឹងមាំ ដោយមិនថាធ្វើអ្វីទេគឺបានផលខ្ពស់ទាំងអស់។ ជាពិសេស ពេលជួបនឹងឧបសគ្គក៏មិនងាយចុះចាញ់ផងដែរ។ ដូចនេះ ក្នុងពេលដែលចាស់ទៅនឹងសល់បានប្រាក់ច្រើនណាស់៕