ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលម៉ាក់ៗមានផ្ទៃពោះគួរតែប្រយ័ត្នក្នុងពេលខ្វះឈាម។ តើមានអ្វីខ្លះទៅ?
- ចំពោះអ្នកម្តាយដែលកើតអាការៈខ្វះឈាម គួរតែប្រយ័ត្នពីសារធាតុចិញ្ចឹមដែលស្រូបចូលក្នុងរាងកាយ។ អ្នកគួរតែបរិភោគអាហារដែលងាយរំលាយ និងមានផ្ទុកប្រូតេអ៊ីនខ្ពស់ដូចជា ពងមាន់ ត្រី និងទឹកដោះគោ។ ជាពិសេស អ្នកក៏គួរតែចែកជាច្រើនពេលក្នុងការញ៉ាំអាហារផងដែរ។
- អ្នកម្តាយក៏អាចញ៉ាំអាហារដែលមានផ្ទុកអំបិលខ្លះផងដែរ ព្រោះវាអាចជួយបង្កើនឈាមអ្នកបាន។ ប៉ុន្តែបរិមាណនៃការញ៉ាំមិនគួរឲ្យលើសកំណត់នោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទៅវិញ។ ជាពិសេស អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យអាការៈរបស់អ្នកធូលស្បើយបាន។
- អ្នកម្តាយក៏គួរតែហាត់ប្រាណខ្លះផងដែរ ព្រោះការបញ្ចេញចលនា នឹងអាចជួយដល់សរសៃឈាមរបស់អ្នក ដោយធ្វើឲ្យអាការៈខ្វះឈាមរបស់អ្នកអាចធូលស្រាលបាន។ ជាពិសេស អ្នកមិនគួរគេងផ្ងារឡើងលើទេ ដោយគួរតែគេងមួយចំហៀង ទើបមិនធ្វើឲ្យអ្នកវិលមុខ៕