ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យម៉ាក់ៗនឹងមិនសូវមួលម៉ៅក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
ការសើចខ្លាំងៗនឹងធ្វើឲ្យរាងកាយអ្នកបន្ធូរអារម្មណ៍បាន ដោយធ្វើឲ្យអ្នកមិនសូវមួលម៉ៅឡើយ។ ដូចនេះ អ្នកអាចទៅមើលរឿងកំប្លែង ឬនិយាយលេងសើចជាមួយបងប្អូន។ អ្នកក៏អាចទៅដើរលេងតែ២នាក់ជាមួយប្តីផងដែរ ដោយទៅកន្លែងស្ងាត់ ហើយមានខ្យល់អាកាសបរិសុទ្ធ។ ជាពិសេស អ្នកក៏គួរតែសម្រាកឲ្យបានច្រើន ទើបមានអារម្មណ៍ល្អ ហើយក៏ល្អចំពោះកូនក្នុងផ្ទៃផងដែរ។ ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកមិនសូវមួលម៉ៅ និងខឹងច្រើនឡើយ៕