ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ឆ្នាំជូត មានសមត្ថភាពខ្លាំងណាស់ក្នុងការរកបានលុយចូលមកទុកក្នុងផ្ទះ។ ជាពិសេស ក៏ពូកែក្នុងការសន្សំប្រាក់ផងដែរ។ ជាហេតុដែលធ្វើឲ្យគេសល់បានសុទ្ធតែក្រដាសប្រាក់ក្រាស់ៗមិនគួរឲ្យជឿនោះឡើយ។
ឆ្នាំវក
ឆ្នាំវក មានខួរក្បាលដែលរសរវើក មានការសង្កេតខ្ពស់ ហើយក៏តែងបញ្ចេញជាសកម្មភាពផងដែរ។ ជាពិសេស ទ្រព្យក្នុង និងក្រៅគឺតែងតែមកអែបខ្លួនជានិច្ច។ ជាហេតុដែលធ្វើឲ្យក្នុងឃ្លាំងពោរពេញទៅដោយមាសប្រាក់តែម្តង។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ពូកែណាស់ក្នុងការស្រូបយកមាសទាំងឡាយ។ ជាពិសេស ក៏មានទ្រព្យចូលមកក្នុងឃ្លាំងជាបន្តបន្ទាប់ផងដែរ។ ដូចនេះ គេនឹងអាចក្លាយជាអ្នកមានក្នុងពេលត្រឹមមួយយប់បានយ៉ាងងាយ៕