ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំម្សាញ់ បើជាបុរសវិញមានខួរក្បាលឆ្លាត ហើយបត់បែនបានលឿន។ បើជានារីវិញ ពូកែក្នុងការគ្រប់គ្រងប្រាក់ខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យចាប់ពីវ័យកណ្តាលទៅ ប្រាក់ចូលឃ្លាំងមិនចេះឈប់ឡើយ។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល មិនថាប្រុស ឬស្រីទេ គឺកើតមកនាំលាភធំមកជាមួយតែម្តង។ ជាពិសេស ក៏អាចប្រើសមត្ថភាពរបស់ខ្លួនឡើងដល់ចំណុចកំពូលផងដែរ។ ដូចនេះ ប្រាក់នឹងប្រមូលមិនចេះអស់នោះឡើយ។
ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំមមែ បើជាបុរសគឺមានសមត្ថភាពខ្លាំងណាស់ ដោយអាចសម្រេចបានការងារធំបាន។ ចំពោះនារីវិញ មានចរិតទន់ភ្លន់ និងមើលថែទាំគ្រួសារបានយ៉ាងល្អ។ ដូចនេះ អនាគតរបស់ពួកគេនឹងមិនធម្មតាឡើយ៕