ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំរកា មានថ្វីមាត់ល្អ និងមានការបត់បែនខ្លាំងណាស់។ ជាពិសេស ក៏មានក្រសែលភ្នែកល្អក្នុងការបណ្តាក់ទុនផងដែរ។ ដូចនេះ ប្រាក់ចំណេញនឹងចូលមកមិនឈប់តែម្តង។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល មានការប្រឹងប្រែងខ្ពស់ក្នុងការងារណាស់។ ជាពិសេស ក៏មានចិត្តល្អ និងស្មោះត្រង់ផងដែរ។ ដូចនេះ មិនថាលុយធំ ឬតូចទេគឺគេសុទ្ធតែអាចរកបានយកមកទុកក្នុងផ្ទះទាំងអស់។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក មាននិស្ស័យខ្លាំងជាមួយនឹងក្រដាសប្រាក់ ហើយក៏ពូកែក្នុងការរកផងដែរ។ ជាពិសេស លុយតែងតែហូរចូលមកពីគ្រប់ទិសផងដែរ។ ដូចនេះ ប្រាក់នឹងចាយមិនចេះអស់នោះទេ៕